ព័ត៌មានអន្តរជាតិ

លោក Huang Renwei បញ្ញាវ័នដ៏ល្បីឈ្មោះ ៖ ការលាចាកលោក របស់លោក Kissinger នឹងលើកទឹកចិត្ត ដល់ទំនាក់ទំនងអន្តរជាតិ ឱ្យបើកយុគសម័យថ្មី

ពេលផ្តល់បទ សម្ភាសន៍ ពិសេស នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោកបណ្ឌិត Huang Renwei អនុប្រធានពិសេស នៃវិទ្យាស្ថាន សិក្សាស្រាវជ្រាវ យុទ្ធសាស្ត្រនវានុវត្ត និងការរីកចម្រើនជាតិចិន បានលើកឡើងថា លោកHenry Kissinger អតីតរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក តំណាងដល់យុគសម័យមួយ ប៉ុន្តែការលាចាកលោក របស់លោកមិនបាន បញ្ចប់សម័យណាមួយនោះទេ ផ្ទុយទៅវិញគឺលើកទឹកចិត្ត ដល់ទំនាក់ទំនងអន្តរជាតិ ឱ្យបើកយុគសម័យថ្មី ។

កិច្ចប្រជុំអន្តរជាតិ ស្តីពីយល់ដឹងអំពីប្រទេសចិន ឆ្នាំ២០២៣ បានធ្វើឡើងនៅក្រុងក្វាំងចូវ ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៣ ។

លោក Huang Renwei បានប្រាប់ថា លោកHenry Kissinger បានតាមដានយកចិត្តទុកដាក់លើ ស្ថិរភាពយុទ្ធសាស្ត្រ នៃពិភពលោកជានិច្ច ហើយរំពឹងថាពិភពលោក មានកម្លាំងដឹកនាំដ៏និម្មាបនកម្មធំ និង ចក្ខុវិស័យធំទូលាយ ។ លោកធ្លាប់បំពេញទស្សនកិច្ចនៅចិន ជាង១០០លើក ហើយថាការធ្វើទស្សនកិច្ចនៅចិន ជារៀងរាល់លើកសុទ្ធតែទទួលបានលទ្ធផលថ្មី ។ ការលាចាកលោករបស់លោក Kissinger នឹងលើកទឹកចិត្តដល់ទំនាក់ទំនង អន្តរជាតិ ឱ្យបើកយុគសម័យថ្មី។ តាមរយៈការបើកទ្វា ធ្វើការសន្ទនា យើងតែងអាចរកឃើញ ច្រកចេញនៃការពុះពារលំបាក បានជាមិនខាន ។ ជឿជាក់ថា ប្រឈមមុខនឹងពេលអនាគត មជ្ឈដ្ឋានយុទ្ធសាស្ត្រអន្តរជាតិ អាចបង្ហាញ និងបង្កើតសមិទ្ធផលកាន់តែធំ ៕
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top