ព័ត៌មានអន្តរជាតិ

Update៖ EU និងអ៊ីរ៉ង់ អំពាវនាវសុំឲ្យបញ្ចប់ជម្លោះ កាន់តែឆាប់ នៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ និងលោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យនៅក្នុងការហៅទូរស័ព្ទមួយកាលពីថ្ងៃសៅរ៍ ភាគីទាំង២បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ (IAEA) ។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ឈប់ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអ៊ែលប្រឆាំងនឹងប៉ាឡេស្ទីនដោយកត់សម្គាល់ថា វាចាំបាច់ក្នុងការបញ្ចប់ការវាយប្រហារដោយយោធារបស់អ៊ីស្រាអ៊ែលភ្លាមៗប្រឆាំងនឹងប្រជាជននៅតំបន់ហ្គាហ្សា និងរៀបចំដីសម្រាប់ការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតដល់តំបន់ឆ្នេរ ។

លោកបានព្រមានអំពី “ផែនការ” របស់អ៊ីស្រាអ៊ែល និងផ្លាស់ទីដោយបង្ខំប្រជាជនប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ និងការពង្រីកជម្លោះនៅក្នុងតំបន់ ប្រសិនបើការវាយប្រហាររបស់អ៊ីស្រាអ៊ែលមិនត្រូវបានបញ្ឈប់ទេនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top