ព័ត៌មានអន្តរជាតិ

កងកម្លាំងរបស់អ៊ីរ៉ាក់ ត្រូវបានសម្លាប់ដោយយន្តហោះ វាយប្រហារដែនអាកាស របស់អាមេរិក នៅភាគខាងជើងប្រទេស

រូបភាពពី៖​ XINHUA

បាដាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលមានឈ្មោះថា “ការតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់” បានឲ្យដឹងថា សមាជិកចំនួន៥នាក់ នៃកងកម្លាំងប្រដាប់អាវុធ Hashd Shaabi របស់ប្រទេសអ៊ីរ៉ាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងខេត្ត Kirkuk ស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីនោះទេ ប៉ុន្តែក្រុមនេះបានគំរាមកំហែងដល់កងកម្លាំងសហរដ្ឋអាមេរិក “ជាមួយនឹងការវាយប្រហារដ៏ឈឺចាប់បន្ថែមទៀត រហូតដល់ពួកគេដកខ្លួនចេញពីប្រទេស” ។

មន្ត្រីយោធាអ៊ីរ៉ាក់បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក១គ្រឿងបានទម្លាក់គ្រាប់បែកនៅពេលល្ងាចមកលើទីតាំងមួយកន្លែងរបស់ចលនា al-Nujaba ដែលមានទំនាក់ទំនងជាមួយកងកម្លាំង Hashd Shaabi នៅក្នុងតំបន់ al-Debis ដែលនៅភាគពាយព្យនៃតំបន់ namesake ខេត្ត Kirkuk ចម្ងាយប្រហែល២៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងបាដាដ ដែលចង់រក្សាភាពអនាមិកនៅទីនោះ ។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា យន្តហោះរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារទៅលើទីតាំងរបស់កងកម្លាំង Hashd Shaabi នៅក្នុងតំបន់ Jurf al-Nasr ដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងបាដាដ ដោយបានបណ្តាលឲ្យអ្នកប្រយុទ្ធរបស់ខ្លួន៨នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top