ព័ត៌មានអន្តរជាតិ

​ប្រតិបត្តិការ ផ្កាយរណបចារកម្ម របស់ប្រទេស កូរ៉េខាងជើង ចាប់ផ្តើមដំណើរការហើយ

Kyodo

សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន មជ្ឈិមកូរ៉េបានឲ្យដឹងថា កូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិការការិយាល័យគ្រប់គ្រងផ្កាយរណបកាលពីថ្ងៃសៅរ៍ បន្ទាប់ពីខែមុន បានបាញ់ បង្ហោះផ្កាយរណប ចារកម្ម ដោយជោគជ័យទៅកាន់គន្លងតារាវិថី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ក្យូដូជប៉ុន ។

សេចក្តីប្រកាសបង្ហាញថា ប្រទេសកូរ៉េខាងជើង អាចនឹងដាក់ផ្កាយរណបឈ្លប យកការណ៍ Malligyong-1 របស់ខ្លួនជាផ្លូវការ បន្ទាប់ពីការបាញ់បង្ហោះ កាលពីថ្ងៃទី២១ ខែវិច្ឆិកា។ KCNA បានឲ្យដឹងថា ការិយាល័យនេះត្រូវបានបង្កើតឡើង នៅមជ្ឈមណ្ឌលត្រួតពិនិត្យទូទៅ ទីក្រុងព្យុងយ៉ាង នៃរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ ។

ទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា ក្រសួងការពារជាតិ របស់ប្រទេសនេះ “បានបង្ហាញការរំពឹងទុកថា ការរារាំងសង្រ្គាមរបស់កូរ៉េខាងជើង នឹងទទួលបាននូវជំហរយោធា ដ៏ល្អឥតខ្ចោះបន្ថែមទៀត” ។ ​

ព័ត៌មានដែលទទួលបានតាមរយៈផ្កាយរណប នឹងត្រូវបានរាយការណ៍ទៅនាយកដ្ឋានប្រតិបត្តិ ដែលពាក់ព័ន្ធ នៃគណៈកម្មាធិការយោធាមជ្ឈិម នៃគណបក្សពលករ ដែលកំពុងកាន់អំណាច នៃប្រទេសកូរ៉េ ហើយការណែនាំនឹងត្រូវបានផ្តល់ទៅឱ្យអង្គភាពធំៗ និងការិយាល័យត្រួតពិនិត្យ ទូទៅនៃកងទ័ពប្រជាជនកូរ៉េ។

ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានឲ្យដឹងកាលពីខែមុនថា ផ្កាយរណបឈ្លបយកការណ៍នឹង ចាប់ផ្តើមបេសកកម្មជាផ្លូវការ នៅថ្ងៃទី០១ ខែធ្នូ បន្ទាប់ពីដំណើរការកែតម្រូវរយៈពេល ៧ ទៅ ១០ថ្ងៃ។

ប្រភពយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ការធ្វើតេស្តប្រតិបត្តិការជាច្រើនខែ គឺត្រូវបានទាមទារ មុនពេលផ្កាយរណបចារកម្មមួយដំណើរការ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top