ព័ត៌មានអន្តរជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ផ្ញើលិខិតអបអរសាទរ ចំពោះការបើកធ្វើវេទិកា អន្តរជាតិ Congdu ឆ្នាំ២០២៣

នៅថ្ងៃទី ៤ ខែធ្នូ លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតអបអរសាទរ ចំពោះការបើកធ្វើវេទិកាអន្តរជាតិ Congdu ឆ្នាំ២០២៣ ។

លោក Xi Jinping បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតវេទិកាអន្តរជាតិ Congdu កន្លងមក បានប្រមូលផ្តុំអ្នកជំនាញនិង បញ្ញវន្តជាច្រើននាក់ លើពិភពលោក ដើម្បីធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាជាច្រើន ដែលជះឥទ្ធពលដល់សន្តិភាព និងស្ថិរភាពពិភពលោក ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការផ្លាស់ប្តូរនិងរៀនសូត្រ ពីវប្បធម៌ទៅវិញទៅមកជាដើម ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ អន្តរជាតិ និងការបង្កើនការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ លោក Xi Jinping បានសង្ឃឹមថា ភ្ញៀវកិត្តិយសទាំងអស់អាចបំផុស គំនិតនិងបញ្ចេញមតិយោបល់ ដើម្បីលើកទឹកចិត្ត ដល់ការអនុវត្ត ពហុភាគីនិយមពិត និងរួមចំណែកក្នុងការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ។

សូមបញ្ជាក់ថា វេទិកាអន្តរជាតិ Congdu ឆ្នាំ ២០២៣ បានបើកធ្វើនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុងប្រទេសចិននាថ្ងៃដដែល ក្រោមប្រធានបទពហុភាគីនិយម ៖ ការផ្លាស់ប្តូរកាន់តែច្រើន បរិយាប័ន្នកាន់តែច្រើន និងកិច្ចសហប្រតិបត្តិការកាន់តែច្រើន ៕ អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top