ព័ត៌មានអន្តរជាតិ

ជប៉ុន បំផ្លាញផ្លែធុរេន និងផ្លែម្ទេស ៥តោន ដែលនាំចូលពីប្រទេសវៀតណាម ដោយសារតែមានផ្ទុកសារធាតុគីមីហួសកម្រិត

រូបភាពពី៖​ Royleeyy/Hans Braxmeier/WikimediaCommons

បរទេស៖ ប្រទេសជប៉ុន មានស្តង់ដារផ្ទាល់ខ្លួននៅពេលនិយាយអំពីកម្រិតដែលអាចអនុញ្ញាតបាន នៃសំណល់គីមីដែលមាននៅក្នុងផ្លែឈើ និងបន្លែ។ ជាអកុសល ផ្លែទុរេន និងម្ទេសរបស់វៀតណាម មិនបានបំពេញតាមស្តង់ដារនេះនោះទេ ដែលធ្វើឲ្យជប៉ុនសម្រេចចិត្តបំផ្លាញចោលផ្លែធុរេន និងម្ទេសទាំងនោះ។

យោងតាមគេហទំព័រ ASEAN ECONOMIST ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែតុលា ជប៉ុនបានបំផ្លាញទុរេន និងម្ទេសជាង ៥តោនពីប្រទេសវៀតណាម ដោយសារបរិមាណថ្នាំសម្លាប់សត្វល្អិតច្រើន។ ផ្លែទុរេនចំនួន ១,៤ តោន មានផ្ទុកសារធាតុថ្នាំសម្លាប់សត្វល្អិតប្រភេទ procymidone 0.03 ផ្នែកក្នុងមួយលាន (ppm) ដែលខ្ពស់ជាងស្តង់ដារជប៉ុន 0.02 ។

ម្យ៉ាងវិញទៀត ផ្លែម្ទេសទាំងបួនតោនមានផ្ទុកសារធាតុគីមី hexaconazole 0.03 ppm និង 0.2 ppm នៃ tricyclazole ដែលត្រូវតែមានត្រឹមតែ 0.01 ppm សម្រាប់ទាំងពីរ។ អាជ្ញាធរដាក់ឱ្យនៅដាច់ដោយឡែករបស់ជប៉ុន គឺគ្មានជម្រើសអ្វីក្រៅពីបំផ្លាញផ្លែឈើដែលនាំចេញចោលនោះទេ។

យោងតាមលោក Do Van Dung, ប្រទេសជាច្រើនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទាំងបី ហើយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់របស់ថ្នាំទាំងនោះត្រូវបានស្រាវជ្រាវលើសត្វតែប៉ុណ្ណោះ។ ក្នុងករណីនោះ វាជារឿងធម្មតាក្នុងការដែលរកឃើញថ្នាំសម្លាប់សត្វល្អិតលើផលិតផលដែលនាំចេញទៅប្រទេសជប៉ុន។ ទោះបីជាវាហួសកម្រិតពីស្តង់ដារជប៉ុនក៏ដោយ វាមិនមានន័យថា វានឹងប៉ះពាល់ដល់អ្នកប្រើប្រាស់វៀតណាមនោះទេ។ លោក Dung ជាប្រធានមហាវិទ្យាល័យសុខភាពសហគមន៍ នៅសកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថទីក្រុងហូជីមិញ។

សូមជម្រាបថា ប្រទេសជប៉ុន គឺជាទីផ្សារនាំចេញធំជាងគេទីបីរបស់វៀតណាមទាក់ទងនឹងរុក្ខសាស្រ្ត អាហារសមុទ្រ និងកសិកម្ម ក្នុងរយៈពេល ១០ ខែដំបូងដែលមានចំនួន ៧,៤ភាគរយ នៃការនាំចេញសរុប៕ ប្រែសម្រួលៈ ណៃ តុលា

To Top