ព័ត៌មានអន្តរជាតិ

លោក Putin៖ ជនចំណាកស្រុក នៅរុស្សី ចាំបាច់ត្រូវរៀនភាសារុស្សី និងគោរពច្បាប់នៅទីនេះ

រូបភាព៖ Sputnik

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ជនអន្តោប្រវេសន៍ដែលមកធ្វើការ និងរស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវតែគោរពតាមច្បាប់របស់ខ្លួន និងគោរពទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួន រួមទាំងការរៀនភាសារុស្សីផងដែរ។

លោក Putin បានលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស ដែលធ្វើឡើង ជារៀងរាល់ឆ្នាំនៅដើមខែធ្នូនេះ។

លោកប្រធានាធិបតីបាននិយាយថា ៖យើងត្រូវទាក់ទាញធនធានការងារបែបនេះដែលឆ្លើយតបនឹងផលប្រយោជន៍នៃសេដ្ឋកិច្ចរុស្ស៊ី។ នេះមានន័យថាប្រជាជន ទាំងនេះ ត្រូវតែត្រូវបានរៀបចំតាមទស្សនៈ ភាសា និងវប្បធម៌។ ពួកគេ​ត្រូវតែ​ស្គាល់​ប្រពៃណី​របស់​យើង​ជាចាំបាច់ផងដែរ។

ទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតី​ក៏បាន​ទទូចទៀតដែរ​ថា ផលប្រយោជន៍​របស់​រុស្ស៊ី និង​ពលរដ្ឋ​ខ្លួន​ត្រូវ​តែ​ដាក់​ជាការងារអទិភាពមុនគេ។ លោកPutin បានបញ្ជាក់យ៉ាងច្បាស់ថា ជនអន្តោប្រវេសន៍ និងភ្ញៀវទាំងអស់ក៏ ត្រូវតែគោរពតាមច្បាប់រុស្ស៊ីហើយ​ជា​ការ​ពិត​ណាស់ យើង​ជា​ប្រទេស​ស៊ីវិល័យ ក៏​ត្រូវ​ធានា​សិទ្ធិ​របស់​ពួក​គេ​ដែរវិញផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top