បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអង់គ្លេស បានអះអាងកាលពីថ្ងៃចន្ទថា ទាហានរុស្ស៊ីប្រមាណជា៥ម៉ឺននាក់ បានបាត់បង់ជីវិត និងរហូតដល់២៤០០០០នាក់ បានរងរបួសនៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ជាមួយនឹង២០០០០នាក់ផ្សេងទៀត ត្រូវបានសម្លាប់ និង៤០០០០នាក់ នាក់ទៀតរងរបួសនៅក្នុងជួរ នៃក្រុមកម្លាំងទាហ៊ានស៊ីឈ្នួល Wagner ។
ក្រសួងការពារជាតិដដែល បាននិយាយនៅលើបណ្តាញសង្គម X ថា នៅចន្លោះខែកុម្ភៈឆ្នាំ២០២២ ដល់ចុងខែវិច្ឆិកា យោធារុស្ស៊ី ទំនងជាបានទទួលរងនូវរបួសពី ១៨០០០០ ទៅ ២៤០០០០ នាក់ និងប្រហែល៥០០០០នាក់បានស្លាប់។
ក្រសួងបានអះអាងថា ទាហានស៊ីឈ្នួល Wagner Group ទំនងជាបានរងរបួសប្រហែល ៤០០០០នាក់ និង២០០០០នាក់ ត្រូវបានសម្លាប់សម្រាប់ចំនួនសរុបនៃប្រហែល ២២០០០០ទៅ២៨០០០០ នាក់បានរងរបួស និងប្រហែល៧០០០០នាក់ត្រូវបានសម្លាប់។
គួរឲ្យដឹងដែរថា ទាំងរុស្ស៊ី និងអ៊ុយក្រែនកន្លងមកមិន ដែលបានបញ្ចេញតួលេខការខាតបង់ជាផ្លូវការ សម្រាប់ភាគីខ្លួនឯងឡើយ ដោយទុករបាយការណ៍ទាំងនោះសម្រាប់តែការព្យាករណ៍ពីភាគីខាងក្រៅប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី