បរទេស ៖ ក្រុមមន្ត្រី ជាន់ខ្ពស់ នៃប្លុកអឺរ៉ុប កាលពីថ្ងៃអង្គារ ម្សិលមិញ បាននិយាយថា សហភាពអឺរ៉ុបឬEUគឺនឹងអាចប្រឈមមុខ នឹងហានិភ័យដ៏ធំ នៃការវាយប្រហារ ភេរវករក្នុងអំឡុង ពេលថ្ងៃឈប់ សម្រាកបុណ្យណូអែល នៅក្នុងសង្គមមួយ ដែលកាន់តែមានភាពរកាំរកូស ដោយសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស។
ការព្រមានដែលចេញ ដោយស្នងការ ទទួលបន្ទុកផ្នែកកិច្ចការ ផ្ទៃក្នុង សហភាពអឺរ៉ុប Ylva Johansson កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកទេសចរ អាល្លឺម៉ង់កាត់ហ្វីលីពីនម្នាក់ ត្រូវបានចាក់សម្លាប់ នៅទីក្រុងប៉ារីស ។
ជនសង្ស័យជាជនជាតិ បារាំងអាយុ២៦ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថា មកពីគ្រួសារអ៊ីរ៉ង់ ដែលមិនមានសាសនា ត្រូវបានគេនិយាយថា បានសំដៅទៅលើ ក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជាក្រុម ISIS) ក្នុងអំឡុងពេល នៃការវាយប្រហារហើយ មនុស្សពីរនាក់ផ្សេងទៀតបានរងរបួសផងដែរបន្ទាប់ពីវាយប្រហារនេះ ។
លោកស្រី Johansson បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារបែបនេះថា ជាមួយនឹងសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការធ្វើឱ្យមានបញ្ហា នៅក្នុងសង្គម របស់យើង ជាមួយនឹងរដូវកាលវិស្សមកាលខាងមុខនេះដែលវានឹងអាច មានហានិភ័យដ៏ធំ នៃការវាយប្រហារ ភេរវកម្មនៅក្នុងសហភាពអឺរ៉ុបទាំងមូល ៕
ប្រែសម្រួល៖ស៊ុនលី