បរទេស ៖ សមាជិកសភាអ៊ុយក្រែន លោកស្រី Mariana Bezuglaya មកពីគណបក្សកាន់អំណាច របស់ប្រធានាធិបតី Vladimir Zelensky បានលើកឡើង កាលពីថ្ងៃអង្គារថា ប្រជាជនអ៊ុយក្រែន ដែលមានបំណងចង់ជួយ ប្រទេសដោយការស្ម័គ្រចិត្ដ គួរតែចុះឈ្មោះចូល បម្រើយោធា ហើយក្នុងនោះរួមមានស្ត្រី ផង ។
យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ចេញពីការបង្ហោះ លើហ្វេសប៊ុករបស់លោកស្រី Bezuglaya ចំពិធីបុណ្យអន្តរជាតិ International Volunteer Day លោកស្រី បានថ្លែងអំណរគុណ ដល់គ្រប់គ្នាដែលបានស្ម័គ្រចិត្ត ចូលបម្រើយោធាអ៊ុយក្រែន ប៉ុន្តែលើកឡើងថាឆ្នាំ២០២៤ គឺជាឆ្នាំបញ្ចប់ហើយ ។
លោកស្រីបានបញ្ជាក់បែបនេះថា កាតព្វកិច្ចរបស់រដ្ឋ គឺផ្តល់អ្វីៗ គ្រប់យ៉ាងដែលត្រូវការ ។ កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ គឺត្រូវបង់ពន្ធសម្រាប់រដ្ឋ។ ការស្ម័គ្រចិត្តដ៏ល្អបំផុតនៅថ្ងៃនេះគឺការចូលរួមក្នុង កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែននៅពេលនេះ ។
គួរឲ្យដឹងដែរថា ស្ត្រីវ័យ៣៥ឆ្នាំ រូបនេះត្រូវបានជាប់ឆ្នោត ជាសមាជិកសភាតំណាង Verkhovna Rada ក្នុងឆ្នាំ២០១៩ក្នុងបញ្ជីគណបក្សទើបបង្កើតថ្មី ដែលដាក់ឈ្មោះ តាមកម្មវិធីទូរទស្សន៍ដែល Zelensky ដែលជាតួកំប្លែងមុនពេលចូលប្រឡូក ក្នុងឆាកនយោបាយ សម្តែងជាប្រធានាធិបតីអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី