សន្និសីទផលិតកម្មឆ្លាតវៃ ពិភពលោកឆ្នាំ២០២៣ នឹង ប្រារព្ធធ្វើនៅទីក្រុង Nanjing ប្រទេសចិន ពីថ្ងៃទី៦ ដល់ទី៨ខែធ្នូ ទ្រង់ទ្រាយ លំដាប់ថ្នាក់ និងចំនួនផលិតផល ត្រូវដាក់តាំងបង្ហាញ នៅសន្និសីទផលិតកម្មឆ្លាតវៃ ពិភពលោកឆ្នាំនេះ សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្រ្ត ។ ពិព័រណ៍ផលិតកម្មឆ្លាតវៃ ពិភពលោកដែលបានធ្វើឡើង ក្នុងពេលដំណាលគ្នា មានទំហំតាំងពិព័រណ៍៦ម៉ឺនម៉ែត្រ ការ៉េ ដែលបានរៀបចំការតាំង ពិព័រណ៍ពិសេស ធំចំនួន៤ ពាណិជ្ជករ ចំនួនជាង៣៩០ ដែលមកពីប្រទេស និងតំបន់ចំនួន១០ លើពិភពលោក បានចូលរួមពិព័រណ៍លើកនេះ ក្នុងនោះ ក៏បូករួមទាំងក្រុមហ៊ុន លំដាប់កំពូលទាំង៥០០ លើពិភពលោកនិង សហគ្រាសសំខាន់ៗ ក្នុងមុខរបរនានាលើសពី៤០ផងដែរ ។
ស្របនឹងពេល ដែលការធ្វើបដិវត្តន៍ ផ្នែកបច្ចេកវិទ្យានិង នវានុវត្តន៍ឧស្សាហកម្មជុំថ្មី ទទួលបានការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ ផលិតកម្មឆ្លាតវៃ បាននិងកំពុងណែនាំទិសដៅ នៃការអភិវឌ្ឍនិង នវានុវត្តន៍នៃឧស្សាហកម្ម ផលិតកម្មសកល ។ ក្នុងដំណាក់កាល ដែលក្តាប់ជាប់ការធ្វើបរិវត្តកម្ម នៃឧស្សាហកម្មផលិតកម្ម និងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ សន្និសីទផលិតកម្មឆ្លាត វៃពិភពលោកបានក្លាយជាវេទិកា ជាន់ខ្ពស់ក្នុងការជំរុញ ការផ្លាស់ប្តូរ និងកិច្ច សហប្រតិបត្តិការ អន្តរជាតិលើវិស័យផលិតកម្មឆ្លាតវៃ ក្នុងពេលជាមួយគ្នានេះ វាក៏ជាបង្អួចដ៏សំខាន់ សម្រាប់ឱ្យ ប្រទេសចិន បង្ហាញទៅកាន់ ពិភពលោក ទាំងមូលនូវសមិទ្ធផល អភិវឌ្ឍន៍ផ្នែកផលិតកម្ម ឆ្លាតវៃផងដែរ។
ការស្វែងរក ផលិតកម្មឆ្លាតវៃ បានក្លាយជាគំនិតឯកភាពរួម ក្នុងការជំរុញ ឱ្យឧស្សាហកម្មនានា នៃប្រទេសចិន ទទួលបានការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ ។ សូមយកក្រុងNanjingដែលជាទីតាំងរៀបចំពិព័រណ៍ផលិតកម្មឆ្លាត វៃពិភពលោក ជាឧទាហរណ៍ នៅឆ្នាំ២០២២ តម្លៃផលិតកម្មសរុប ខាងឧស្សាហកម្ម នៃទីក្រុងNanjing គឺបានលើសពី១.៥ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៥.៩% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ ។ ក្នុងនោះ មុខរបរ គ្រឿងបរិក្ខារ ដែលផលិតដោយភាពឆ្លាតវៃដែលយកមនុស្សយន្តឧស្សាហកម្ម ឧបករណ៍ស្វ័យប្រវត្តិកម្ម ពេញលេញ គ្រឿងបរិក្ខារ ចរាចរណ៍ ទំនិញឆ្លាតវៃនិងប្រព័ន្ធគ្រប់គ្រង ដោយភាពឆ្លាតវៃ ជាតំណាងបានកើនឡើង យ៉ាងឆាប់រហ័ស ចំណេញអាជីវកម្ម នៃសហគ្រាសជាង១៤០០ នៃខ្សែសង្វាក់ឧស្សាហកម្ម អំពីគ្រឿង បរិក្ខារ ដែលផលិត ដោយភាពឆ្លាតវៃ នៅទូទាំងទីក្រុងបានកើនឡើង ២៣.៣% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២១ ។ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ខ្សែសង្វាក់ឧស្សាហកម្ម អំពីគ្រឿងបរិក្ខារ ដែលផលិតដោយភាពឆ្លាតវៃ នៃទីក្រុងNanjing បានសម្រេចចំណេញអាជីវកម្មលើសពី២ សែនលានយាន់ប្រាក់ចិន ។
ក្រោមរលក សេដ្ឋកិច្ចឌីជីថល “ផលិតកម្មឆ្លាតវៃ” ជាមូលដ្ឋានគ្រឹះ សម្រាប់ធ្វើឱ្យប្រទេសជាតិ មានភាពខ្លាំងក្លា និងជាផ្លូវសម្រាប់ធ្វើឱ្យ ប្រទេសេជាតិ មានភាពខ្លាំងក្លា ក្នុងការធ្វើឧស្សាហូបនីយកម្មបែបថ្មី ហើយក៏ជាវិស័យ ដ៏សំខាន់របស់ការ វិនិយោគទុន បរទេសផងដែរ ។ ទិន្នន័យដែលក្រសួង ពាណិជ្ជកម្មចិន ចេញផ្សាយ បានបង្ហាញថា ពីខែមករា ដល់ខែតុលា ឆ្នាំនេះ ប្រទេសចិន បានប្រើប្រាស់ទុន បរទេសជាក់ស្តែងចំនួន ៩៨៧០១០ លាន ប្រាក់យាន់ចិន ក្នុងនោះឧស្សាហកម្មផលិតកម្ម បានប្រើប្រាស់ទុនបរទេស ជាក់ស្តែងចំនួន ២៨៣៤៤០លានប្រាក់យាន់ចិន ដែលបាន កើនឡើង១,៩ភាគរយបើ ប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន រីឯទុនបរទេស ដែលឧស្សាហកម្មផលិតកម្ម បច្ចេទេសខ្ពស់បានប្រើប្រាស់ ជាក់ស្តែងបានកើនឡើង៩,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្រៅពីនេះ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ នៅប្រទេសចិន បានបង្កើតសហគ្រាសទុន បរទេសថ្មីចំនួន៤១៩៤៧សហគ្រាស ដែលបានកើនឡើង៣២,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ការច្នៃប្រឌិតថ្មី និងការសិក្សាស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យាជាកាលានុវត្តភាព អភិវឌ្ឍន៍ដែលសហគ្រាសបរទេស យកចិត្តទុកដាក់ក្រៃលែង ។ ក្នុងរយៈពេលបីត្រីមាសដើមឆ្នាំនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានធ្វើការស្ទង់ប្រជាមតិ ចំពោះសហគ្រាសបរទេសចំនួន៧រយ ក្នុងនោះមាន៦៧ភាគរយ គឺជាសហគ្រាសផលិតកម្ម ។ លទ្ធផលនៃការ ស្ទង់ប្រជាមតិបានបង្ហាញថា សហគ្រាសដែលចូលរួម ការផ្តល់បទសម្ភាសន៍ បានសម្គាល់ឃើញ ក្នុង រយៈពេលបីត្រីមាសជាប់ៗគ្នាថា ការច្នៃប្រឌិតថ្មីនិង ការសិក្សាស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យាជាកាលានុវត្តភាពអភិវឌ្ឍន៍ ធំជាងគេក្នុងទីផ្សារចិន ។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១០ ខែដើមឆ្នាំនេះ នៅប្រទេសចិន មុខរបរផលិតបរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្រ និងមុខរបរផលិតបរិក្ខារ ទូរគមនាគមន៍ និងអេឡិចត្រូនិក បានប្រើប្រាស់ទុនបរទេស ជាក់ស្តែងកើនឡើង៣៤,៦ភាគរយនិង១៤,៨ភាគរយដោយឡែកពីគ្នា ។ សហគ្រាសបរទេស ជាច្រើនបានអះអាងថា ប្រទេសចិនមានសមត្ថភាព សិក្សាស្រាវជ្រាវនិងច្នៃប្រឌិតថ្មី ខាងបច្ចេកទេសកម្រិតខ្ពស់ ដែលបានផ្តល់ភាព ងាយស្រួលយ៉ាងខ្លាំងដល់ការ ផលិតនិងសិក្សាស្រាវជ្រាវ ជាដើមរបស់សហគ្រាស ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្តការនីមួយៗ និងលទ្ធផលវិនិយោគនីមួយៗ បានសឱ្យឃើញនូវជំនឿចិត្តរបស់ទុនបរទេសដែលមានសុទិដ្ឋិនិយមជាបន្តបន្ទាប់ចំពោះ “ផលិតកម្មរបស់ចិន” ។
ពី“ផលិតកម្ម”ទៅ ដល់ “ផលិតកម្មឆ្លាតវៃ” គ្រាន់តែខុសគ្នាត្រង់ពាក្យ ពេចន៍បន្តិចប៉ុណ្ណោះ តែវាបង្ហាញឱ្យឃើញ នូវនិន្នាការថ្មីបំផុត របស់ឧស្សាហកម្ម ផលិតកម្ម សកល ដែលបាននិងកំពុងអភិវឌ្ឍ ទៅកាន់កម្រិតខ្ពស់និងភាពឆ្លាតវៃ ។ រីឯឧស្សាហកម្មផលិតកម្មរបស់ចិនក៏បានធ្វើបរិវត្តកម្មទៅកាន់ភាពឆ្លាតវៃ ព្រមនិងបានចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចសហប្រតិបតិ្តការ នៃផលិតកម្មឆ្លាតវៃសកលផងដែរ ។ “ផលិតកម្មឆ្លាតវៃ” នឹងបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ របស់ប្រទេសចិន ហើយនឹងផ្តល់ការទ្រទ្រង់ដ៏សំខាន់ ដល់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ក៏ដូចជានឹងធ្វើឱ្យប្រជាជន កាន់តែច្រើនអាចចែករំលែកផល ប្រយោជន៍អភិវឌ្ឍន៍ផងដែរ !
អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន