ព័ត៌មានអន្តរជាតិ

អតីតអ្នកការទូតអាមេរិកម្នាក់ ត្រូវបានចោទប្រកាន់ ពីបទធ្វើចារកម្ម ឲ្យប្រទេសគុយបា ជាង ៤០ឆ្នាំ

Xinhua

វ៉ាស៊ីនតោន ៖ អតីតអ្នកការទូតអាមេរិក ដែលមានអាជីពជា ឯកអគ្គរដ្ឋទូតប្រចាំប្រទេសបូលីវី ត្រូវបានចោទប្រកាន់ ពីបទធ្វើការជាភ្នាក់ងារ របស់រដ្ឋាភិបាលគុយបាអស់ រយៈពេលជាង ៤០ឆ្នាំមកហើយ។

លោក Victor Manuel Rocha អាយុ ៧៣ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានជួយគុយបា ប្រមូលផ្តុំការស៊ើបការណ៍ សម្ងាត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៨១ ។ អាជីពរយៈពេលពីរ ទសវត្សរ៍របស់លោក ជាអ្នកការទូតសហរដ្ឋអាមេរិក រួមមានមុខតំណែងកំពូល នៅក្នុងប្រទេស បូលីវី អាហ្សង់ទីន និងផ្នែកផលប្រយោជន៍ សហរដ្ឋអាមេរិក នៅហាវ៉ាណា ។

លោក Rocha ត្រូវបានចាប់ខ្លួនដោយ FBI នៅឯផ្ទះ Miami របស់លោក កាលពីថ្ងៃសុក្រ ហើយត្រូវបានបញ្ជាឱ្យឃុំខ្លួន បន្ទាប់ពីការបង្ហាញខ្លួនរបស់តុលាការរយៈពេលខ្លីកាលពីថ្ងៃច័ន្ទ ដោយរង់ចាំសវនាការ អំពីចំណងកាលពីថ្ងៃពុធ ហើយមេធាវីរបស់ លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយនោះទេ ។

នៅក្នុងនោះដែររដ្ឋអាជ្ញាបាន ហៅករណីនេះថា ជាការក្បត់ដ៏យូរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រនៃសេវាកម្មបរទេស របស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top