ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ទីក្រុងប៊ែកឡាំងថា អាល្លឺម៉ង់ មិនមែនជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នោះទេ

AFP

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា អាល្លឺម៉ង់កំពុងប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីផ្តល់ជំនួយយោធាចាំ បាច់ដល់អ៊ុយក្រែន ។ ទោះជាយ៉ាងណា លោកបានរំឭកថា ទីក្រុងប៊ែកឡាំង និងគៀវ មិនមែនជាផ្នែកនៃសម្ព័ន្ធភាព តែមួយនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាឡឺម៉ង់ ZDF កាលពីថ្ងៃអង្គារ លោក Pistorius បានច្រានចោល ការរំពឹងទុកដែលថា អាល្លឺម៉ង់កំពុងផ្តល់ជំនួយ របស់ខ្លួន ដល់អ៊ុយក្រែន ក្នុងគោលបំណង ដើម្បីបញ្ចៀសការបរាជ័យ របស់ខ្លួនដោយទីក្រុងម៉ូស្គូ ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា “យើងផ្តល់អ្វីដែលយើងអាចធ្វើបាន។ នេះក៏អនុវត្តដូចគ្នាចំពោះសម្ព័ន្ធមិត្ត និងដៃគូស្ទើរតែទាំងអស់ដែរ ដោយលោកបានបន្ថែមថា “អាល្លឺម៉ង់មិនមែនជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនទេ ដូច្នេះហើយក៏មិនស្ថិតក្នុងសម្ព័ន្ធភាពដែរ។

លោក Pistorius បានបន្តរំលឹកថា អាល្លឺម៉ង់ គឺជាអ្នកគាំទ្រដ៏ធំទីពីររបស់អ៊ុយក្រែន នៅពីក្រោយតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា មូលដ្ឋាន ឧស្សាហកម្ម នៅក្នុងប្រទេសអាល្លឺម៉ង់ និងលោកខាងលិចកំពុងតស៊ូ ដើម្បីរក្សាតម្រូវការខ្ពស់សម្រាប់ ការផ្គត់ផ្គង់យោធា៕
ប្រែសម្រួលៈ ណៃ តុលា

To Top