ព័ត៌មានអន្តរជាតិ

លោក Putin ប្រកាសចូលរួមប្រជែង តំណែងប្រធានាធិបតី នៅឆ្នាំ២០២៤

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin បានប្រកាសថា លោកនឹងចូលរួមការបោះឆ្នោតម្តងទៀត នៅឆ្នាំក្រោយហើយ ប្រសិនបើគាត់ឈ្នះ វានឹងក្លាយជាអាណត្តិទីប្រាំ របស់គាត់ក្នុងនាមជាប្រមុខរដ្ឋ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ការបោះឆ្នោតប្រធានាធិបតីនឹងធ្វើឡើង នៅចន្លោះថ្ងៃទី១៥ខែមីនា ដល់ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៤ខណៈដែល អ្នកឈ្នះនឹងត្រូវបានប្រកាស ជាផ្លូវនៅដើមខែឧសភា ។

លោក Putin បានធ្វើការកត់សម្គាល់ របស់គាត់នៅក្នុងពិធីមួយ ដែលគាត់បានប្រគល់មេដាយវីរៈបុរស នៃប្រទេសរុស្ស៊ី ដល់ទាហាន ដែលបានចូលរួមក្នុងប្រតិបត្តិការយោធា ប្រឆាំងនឹងអ៊ុយក្រែន ។

គូប្រជែងដែល របស់លោកPutin សម្រាប់ការបោះឆ្នោតលើកនេះរួម មានលោក Gennady Zyuganov មេដឹកនាំដ៏យូរមកហើយនៃបក្សកុម្មុយនិស្តរុស្ស៊ី ដែលបានប្រកាសការ ចូលរួមរបស់គាត់កាលពីចុងខែវិច្ឆិកា ប៉ុន្តែបានកត់ សម្គាល់ថា ការសម្រេច ចិត្តចុងក្រោយ នឹងត្រូវធ្វើឡើង ដោយគណៈកម្មាធិការ កណ្តាល របស់គណបក្ស ។ គណបក្សរុស្ស៊ីផ្សេងទៀត រួមទាំងគណបក្ស ប្រជាធិបតេយ្យ សេរី (LDPR) និងប្រជាជនថ្មី ក៏បានផ្តល់សញ្ញាថា ពួកគេមានបំណងដាក់បេក្ខជន របស់ពួកគេផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top