បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើងៗ មានអារម្មណ៍ថា កម្រិតជីវភាពរស់នៅ សេដ្ឋកិច្ចក្នុងតំបន់ និងសុវត្ថិភាពផ្ទាល់ខ្លួន កាន់តែមានភាពប្រសើរឡើង នេះបើយោងតាមការស្ទង់មតិរបស់ Gallup ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
ប្រភពដដែលបានសរសេរទៀតថា ទស្សនវិស័យសុទិដ្ឋិនិយមកើតឡើង ទោះបីជាមានការខិតខំប្រឹងប្រែង ពីលោកខាងលិចដើម្បី ព្យាយាមជីករណ្ដៅ សេដ្ឋកិច្ចរុស្ស៊ី ដោយការដាក់ទណ្ឌកម្មជាច្រើនកន្លងមក ។
ការស្ទង់មតិបានរកឃើញថា ៥៦ភាគរយនៃប្រជាជនរុស្ស៊ីជឿថា សេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេមានភាពប្រសើរឡើង ខណៈដែល ៤៦ភាគរយ និយាយដូចគ្នាអំពីស្តង់ដារ នៃការរស់នៅរបស់ពួកគេ ។
តួលេខទាំងពីរ គឺជាតួលេខខ្ពស់បំផុត មិនធ្លាប់មានដែលបានកត់ត្រា ដោយ Gallup ដោយបានបំបែក កំណត់ត្រាទឹកខ្ពស់ ពីមុនដែលបានកំណត់ ក្នុងឆ្នាំ២០០៨ នៅពេលដែល៤២ភាគរយ មានសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេ និង៤០ភាគរយអំពីស្តង់ដារនៃការរស់នៅរបស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី