ព័ត៌មានអន្តរជាតិ

នាយករដ្ឋមមន្រ្តីជប៉ុន ទំនងជានឹងជំនួសតំណែង អ្នកនាំពាក្យរដ្ឋាភិបាលលោក Matsuno ចំពេលមានរឿងអាស្រូវមូលនិធិ

" "

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណាជំនួសតំណែង ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ជុំវិញការចោទប្រកាន់ថា លោកមិនបានរាយការណ៍ អំពីមូលនិធិនយោបាយ ដែលទទួលបានពីបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច។

លោក Matsuno ត្រូវបានគេចោទប្រកាន់ថាបានខកខាន ក្នុងការរាយការណ៍ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ច្រើនជាង ១០លានយ៉េន (៦៩,០០០ដុល្លារ) នៅក្នុងប្រាក់ចំណូល ដែលទទួលបានតាមរយៈការរៃអង្គាសប្រាក់ ដែលរៀបចំដោយបក្សពួករបស់គាត់ ដែលជាក្រុមធំជាងគេនៅក្នុង LDP៕

" "

ប្រែសម្រួល ឈូក បូរ៉ា

" "
To Top