យូអិន៖ បេសកជនចិន បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ សមាជិកទាំងអស់ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សា ក្នុងការជួយសង្គ្រោះជីវិតមនុស្ស នៅក្នុងតំបន់ហ្គាហ្សា។
លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា “ប្រទេសចិនអំពាវនាវយ៉ាងខ្លាំង ដល់សមាជិកទាំងអស់ ឱ្យប្រកាន់យកនូវវិធីសាស្រ្ត ប្រកបដោយការទទួលខុសត្រូវ គាំទ្រក្រុមប្រឹក្សាដើម្បីធ្វើការសម្រេចចិត្ត ត្រឹមត្រូវរវាងសង្រ្គាម និងសន្តិភាព និងរវាងជីវិត និងការស្លាប់ យើងត្រូវធ្វើសកម្មភាព ដើម្បីសន្តិភាព និងធ្វើសកម្មភាព ដើម្បីសង្គ្រោះជីវិត”។
លោកបានថ្លែងអំណរគុណ ចំពោះអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបានអំពាវនាវមាត្រា ៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងបាននាំយកមកនូវចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាសន្តិសុខ អំពីស្ថានការណ៍នៅហ្គាហ្សា “ដែលអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដល់ការគំរាមកំហែង ដែលមានស្រាប់ ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ” ។
លោក Zhang បានសង្កត់ធ្ងន់ថា ស្ថានភាព និងភារកិច្ចនៅចំពោះមុខ ក្រុមប្រឹក្សាគឺច្បាស់លាស់ និងច្បាស់លាស់ នោះគឺ “ធ្វើសកម្មភាពភ្លាមៗ ដើម្បីសម្រេចបានបទឈប់បាញ់ ការពារជនស៊ីវិល និងបញ្ចៀសគ្រោះមហន្តរាយមនុស្សជាតិក្នុងទ្រង់ទ្រាយធំ”។
លោកបន្ថែមថា “សេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ ដោយសហភាពអារ៉ាប់រួម ក្នុងនាមរដ្ឋអារ៉ាប់ឆ្លុះបញ្ចាំងពីការអំពាវនាវជាសកលរបស់សហគមន៍អន្តរជាតិ និងតំណាងឱ្យទិសដៅត្រឹមត្រូវ សម្រាប់ការស្តារសន្តិភាពឡើងវិញ។ ប្រទេសចិន គាំទ្រយ៉ាងពេញទំហឹង ចំពោះបញ្ហានេះ និងបានចូលរួមសហការឧបត្ថម្ភ សេចក្តីព្រាងសេចក្តីសម្រេចនេះ៕
ប្រែសម្រួល ឈូក បូរ៉ា