ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រកាសផែនការឈរឈ្មោះ ប្រជែងតំណែងប្រធានាធិបតីរុស្ស៊ី សម្រាប់ឆ្នាំ២០២៤

រូបភាព៖ Xinhua

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់កាលពីថ្ងៃសុក្រថា ផែនការរបស់លោកនឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ នៅឆ្នាំក្រោយ។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាក្រៅផ្លូវការរវាងលោក ពូទីន និងអ្នកចូលរួម នៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី បន្ទាប់ពីពិធីមួយដែល លោកបានប្រគល់មេដាយមាសផ្កាយ ដល់វីរបុរសនៃប្រទេសរុស្ស៊ី។

វិមានក្រឹមឡាំងបានឲ្យដឹង ដោយដកស្រង់សំដីលោកពូទីនថា “ខ្ញុំនឹងមិនលាក់បាំងទេថា ខ្ញុំមានគំនិតផ្សេងៗគ្នានៅពេលផ្សេងៗគ្នា ប៉ុន្តែឥឡូវនេះអ្នកនិយាយត្រូវ ឥឡូវនេះដល់ពេលដែលត្រូវសម្រេចចិត្ត ខ្ញុំនឹងឈរឈ្មោះជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីបន្ដទៀត” ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី ឬ​សភា​ជាន់​ខ្ពស់​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី ​បន្ទាប់​នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២៤៕

ប្រែសម្រួល ឈូក បូរ៉ា

To Top