ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក ពូទីនថា បណ្តាមេដឹកនាំអ៊ុយក្រែន គឺឆ្កួតបាត់ហើយ

Sputnik / Mikhail Klimentyev

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ថា ការធ្វើទុក្ខបុកម្នេញឥតឈប់ឈរលើ ជនជាតិភាគតិចរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺជាហេតុផលសំខាន់មួយ នៅពីក្រោយការសម្រេចចិត្ត បើកការវាយលុកយោធានៅខែកុម្ភៈ ឆ្នាំ ២០២២។ លោកបានបន្ថែមថា លោកជឿថា អាជ្ញាធរក្រុងគៀវ ចាប់តាំងពីពេលនោះមក គឺ “ឆ្កួត” បាត់ទៅហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី បានធ្វើការកត់សម្គាល់នៅដើមសប្តាហ៍នេះ នៅពេលដែលលោកធ្វើជាម្ចាស់ផ្ទះ ទទួលភ្ញៀវកិត្តិយសនៅឯវិមានក្រឹមឡាំង ដើម្បីផ្តល់រង្វាន់ដល់ពួកគេនូវមេដាយ “វីរៈបុរសនៃប្រទេសរុស្ស៊ី” ។ សម្រង់ពីសុន្ទរកថារបស់លោក ពូទីន នៅក្រៅព្រឹត្តិការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយដោយអ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃអាទិត្យ។

នៅក្នុងសម្រង់ពីសុន្ទរកថានោះ លោកពូទីនថា “យើងនឹងមិនដែលធ្វើអ្វីដូច ប្រតិបត្តិការយោធានេះទេ ប្រសិនបើពួកគេមិនបានចាប់ផ្តើម បំផ្លាញប្រទេសរុស្ស៊ីនៅក្នុងទឹកដី ប្រវត្តិសាស្ត្ររបស់យើង, បណ្តេញប្រជាជនចេញពីទីនោះ ហើយបានប្រកាសជនជាតិរុស្ស៊ី ជាក្រុមជនជាតិភាគតិចដែលមិនមែន ជាជនជាតិដើមនៅក្នុងអ៊ុយក្រែន។ តើពួកគេបានឆ្កួតបាត់ហើយមែនទេ? ឆ្កួតហើយមែនទេ ។

ជាក់ស្តែងប្រធានាធិបតី បានសំដៅទៅលើច្បាប់របស់អ៊ុយក្រែន ស្តីពីជនជាតិដើមភាគតិច ដែលបានអនុម័តនៅឆ្នាំ ២០២១។ ច្បាប់នេះបានទទួលស្គាល់តែ ក្រុមជនជាតិភាគតិចចំនួនបីប៉ុណ្ណោះគឺ Crimean Tatars Crimean Karaites និង Krymchaks (Crimean Jews) – ជាជនជាតិដើមនៅក្នុងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top