ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ចុះផ្សាយអត្ថបទ នៅប្រព័ន្ធសារព័ត៌មាន នៃប្រទេសវៀតណាម

ថ្ងៃទី១២ ខែធ្នូ ខណៈពេលអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានចុះផ្សាយអត្ថបទ នៅកាសែតប្រជាជន របស់ប្រទេស វៀតណាម ដែលមានចំណងជើងថា «បង្កើតសហគមន៍រួមវាសនា រវាងចិននិង វៀតណាម ប្រកបដោយអត្ថន័យ ជាយុទ្ធសាស្ត្រ បើកទំព័រថ្មីនៃការពួតដៃគ្នា ឆ្ពោះទៅកាន់ទំនើបកម្ម » ។

អត្ថបទបានចែងថា ឆ្នាំនេះជាខួបទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងវៀតណាម ។ មិនថានិម្មាបនកម្មអន្តរជាតិ មានបម្រែបម្រួលយ៉ាងណាក្តី ក៏បក្សនិងរដ្ឋទាំង ពីរចិន និងវៀតណាម នឹងរួមគ្នាគាំពារសុខសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍនិង កិច្ចសហប្រតិបតិ្តការ រួមគ្នាបង្កើតវិបុលភាពនិងភាពរុងរឿង ដើរតាមមាគ៌ាដ៏ភ្លឺស្វាង ដើម្បីរួមគ្នាបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិ ។

អត្ថបទបានលើកឡើងថា អាស៊ីជាផ្ទះរួមរបស់យើង នៅតំបន់ជុំវិញគឺអ្នកជិតខាង ដែលនៅស្ថិតស្ថេរជាមួយគ្នា ។ ជានិច្ចកាល បក្សនិងរដ្ឋាភិបាលចិន តែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងរវាងចិននិង រៀតណាម ជាទិសដៅអាទិភាពក្នុងកិច្ចការទូត ជាមួយប្រទេសជិតខាង ចិនរំពឹង ទុកយ៉ាងស្មោះត្រង់ថា ប្រទេសយើងទាំងពីរ មិនបំភ្លេច គោលបំណង ដើម នៃចំណងមិត្តភាព ជាប្រពៃណី ចងចាំឧត្តមគតិនិងកាតព្វកិច្ចរួម ចាប់ដៃគ្នាដើរ តាមផ្លូវសង្គមនិយម និងជំរុញឥត ឈប់ឈរនូវការបង្កើតសហគមន៍រួម វាសនាប្រកប ដោយអត្ថន័យជាយុទ្ធសាស្ត្រ ។

ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរចិននិងរៀតណាម នឹងបង្កើតសហគមន៍រួមវាសនា ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ការនេះនឹងទាក់ទាញប្រទេសកាន់ តែច្រើនឱ្យចូលរួមបុព្វហេតុ ដ៏មហិមានៃការបង្កើត សហគមន៍រួមវាសនារបស់អាស៊ី និងមនុស្សជាតិ ក្នុងន័យផ្តល់កម្លាំងចលករកាន់ តែច្រើនដល់ការអភិវឌ្ឍ ដោយឆាប់រហ័ស និងសុខដុមនីយកម្មរបស់អាស៊ី ដើម្បីរួមចំណែកកាន់តែធំ សម្រាប់សន្តិភាព និងវឌ្ឍនភាព របស់ពិភពលោក ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាព កម្ពុជាចិន

To Top