កិច្ចប្រជុំអំពីការងារ សេដ្ឋកិច្ចមជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួម ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។
ក្នុងសុន្ទរកថា លោក Xi Jinping បានបូកសរុបដោយគ្រប់ជ្រុងជ្រោយ នូវការងារសេដ្ឋកិច្ចឆ្នាំ២០២៣ ធ្វើការវិភាគយ៉ាងស៊ីជម្រៅ ចំពោះស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយបានរៀបចំចាត់ចែង ជាប្រព័ន្ធនូវការងារ សេដ្ឋកិច្ចឆ្នាំ២០២៤ ។
កិច្ចប្រជុំបានគូសបញ្ជាក់ថា ឆ្នាំក្រោយត្រូវជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ត្រូវផ្តោតសំខាន់ ទៅលើការងារសំខាន់ៗ ក្តាប់ជាប់ចំណុចគន្លឹះ និងធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អនិង ប្រាកដប្រជា ។ ប្រកាន់ខ្ជាប់យកការ ច្នៃប្រឌិតថ្មី ទៅជំរុញ កិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប ផ្តោតសំខាន់ទៅលើការពង្រីក តម្រូវការក្នុងស្រុក ធ្វើឱ្យកំណែទម្រង់លើវិស័យសំខាន់ៗមានភាពកាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយប្រកបដោយគុណភាពខ្ពស់ បង្ការនិងដោះស្រាយហានិភ័យក្នុង វិស័យសំខាន់ៗ ប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ប្រកាន់ខ្ជាប់ការអនុវត្តការងារពាក់ ព័ន្ធនឹងកសិករ កសិកម្មនិង ជនបទឱ្យបានល្អ ជំរុញភាពស៊ីសង្វាក់គ្នា រវាងទីក្រុងនិងជនបទ និងការអភិវឌ្ឍដោយស៊ី សង្វាក់គ្នា នៃតំបន់នានា ជំរុញកិច្ចកសាង អរិយធម៌អេកូឡូស៊ីនិងការអភិវឌ្ឍបៃតង និងកាបូនទាប ធានាយ៉ាងជាក់ លាក់និងកែលម្អជីវភាព រស់នៅរបស់ប្រជាជន ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន