វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានឲ្យដឹងភ្លាមៗ បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថាលោក “សង្ឃឹមថា” ការជាប់គាំងនៃសភាអាច ត្រូវបានដោះស្រាយ ដើម្បីអនុញ្ញាត ឱ្យមានការបញ្ជូន ជំនួយបន្ថែមទៀត ដើម្បីជួយប្រទេស ដែលហែកហួរដោយសង្រ្គាមក្នុងការ ប្រយុទ្ធជាមួយរុស្ស៊ី។
លោក បៃដិន បានព្រមានថា ប្រទេសរុស្ស៊ី កំពុងប្រារព្ធការប្រេះឆាក្នុងសភា ដែលបណ្តាលមកពីសំណើរបស់លោក ក្នុងការបញ្ជូនជំនួយបន្ថែមដល់អ៊ុយក្រែន ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កំពុង “ផ្តល់ធនាគារលើ សហរដ្ឋអាមេរិកថា នឹងបរាជ័យក្នុងការផ្តល់ជំនួយទៅកាន់អ៊ុយក្រែន” ។
លោក បៃដិន បានឲ្យដឹងនៅពេលលោក ជួបអ្នកសារព័ត៌មាន នៅសេតវិមានជាមួយលោក ហ្សេឡិនស្គី បានធ្វើការអង្វរដោយផ្ទាល់មាត់ចុងក្រោយ ដោយស្នើសុំឱ្យសមាជិកសភាអាមេរិក អនុម័តកញ្ចប់ជំនួយ ត្រូវប្រឈមមុខនឹងការតស៊ូរឹងរូសពីគណបក្សសាធារណរដ្ឋ។
លោក បៃដិន បានលើកឡើងថា “យើងកំពុងចរចារ ដើម្បីទទួលបានមូលនិធិ ដែលយើងត្រូវការ មិនមែនដើម្បីសន្យា – មិនធ្វើការសន្យាទេ ប៉ុន្តែសង្ឃឹមថា យើងអាចទៅដល់ទីនោះ ហើយខ្ញុំគិតថា យើងអាចធ្វើបាន” ។
កិច្ចប្រជុំរបស់ពួកគេបានកើតឡើងនៅពេលដែលជោគវាសនានៃសំណើថវិកាបន្ថែមរបស់លោក បៃដិន ទៅកាន់សភាដើម្បីផ្តល់មូលនិធិដល់តម្រូវការសន្តិសុខជាតិ រួមទាំងជំនួយចំនួន ៦១,៤ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន នៅតែមិនច្បាស់លាស់។
ខណៈពេលដែលរុស្ស៊ីបង្កើនការ វាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន សមាជិកសភាសាធារណៈរដ្ឋ របស់សហរដ្ឋអាមេរិក បានប្រឆាំងកាន់តែខ្លាំងឡើង ចំពោះគំនិតនៃការផ្តល់ ជំនួយបន្ថែមពីលើទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារ ដែលត្រូវបានអនុម័ត ដោយសភារួចហើយ។
លោក បៃដិន និងជំនួយការរបស់លោក បានបង្កើនការជូនដំណឹងជាច្រើនសប្តាហ៍អំពីការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន ដែលអស់នៅចុងឆ្នាំនេះដោយព្រមានថា ការបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រអតីតសាធារណរដ្ឋសូវៀត នឹងចូលទៅក្នុងដៃរបស់លោ កពូទីន ហើយនឹងក្លាយជាអ្នកឈ្លាន ពាននៅកន្លែងផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា