ព័ត៌មានអន្តរជាតិ

រុស្សីបាញ់ទំលាក់ មីស៊ីល របស់អ៊ុយក្រែន ក្បែរតំបន់ព្រំដែន

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ បានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ ទម្លាក់មីស៊ីលផ្លោងយុទ្ធសាស្ត្រ Tochka-U របស់អ៊ុយក្រែន ពីលើតំបន់ព្រំដែន Belgorod ភាគនិរតីនៃប្រទេស ។

សេចក្តីថ្លែងការណ៍របស់ ក្រសួង បានដែលបានធ្វើឡើងនៅលើ បណ្តាញផ្សព្វផ្សាយ Telegram បានឲ្យដឹងទៀតថាការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល៥ព្រឹកម៉ោងក្នុងស្រុក។

យោងតាមការវាយតម្លៃបឋម អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានរាយការណ៍ថា មិនមានអ្នកបាត់បង់ជិវិតឬការខូចខាតណាមួយទេហើយ កងកម្លាំងរបស់ទីក្រុងគៀវក៏បានបាញ់កាំភ្លើងធំចំនួនសរុបចំនួន២៤គ្រាប់ទៅកាន់ទីក្រុង Belgorod ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

គួរឲ្យដឹងដែរថាTochka-U ដែលត្រូវបានគេដាក់ឈ្មោះថា SS-21 Scarab ដោយណាតូ គឺជាប្រព័ន្ធបាញ់បង្ហោះចល័តដែលត្រូវបានបង្កើតឡើងដោយសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៧០ហើយ ប្រទេសរុស្ស៊ីបានបញ្ឈប់ការប្រើប្រាស់របស់ខ្លួនដើម្បីជំនួសវិញជាមួយនឹង 9K270 Iskander ដែលទើបបានដាក់ប្រកាសឲ្យប្រើប្រាស់កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០៕

ប្រែសម្រួល៖ស៊ុនលី

To Top