ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​បញ្ជូន​កង​ទ័ព​ទៅ​កាន់តំបន់​ឆ្នេរ​ភាគ​ខាង​ត្បូង​​ ចំពេល​មាន​ការ​វាយ​ប្រហារ​របស់​ក្រុមហួទី

Xinhua

យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានដាក់ពង្រាយនាវា Sa’ar 6-class corvette នៅក្នុងកំពង់ផែនៃទីក្រុង Eilat ភាគខាងត្បូងបំផុតរបស់ខ្លួន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយក្រុមហួទី របស់យេម៉ែន ឆ្ពោះទៅរកអ៊ីស្រាអែល និងប្រឆាំងនឹងនាវា ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម។

យោធាអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងប្រភេទ Sa’ar 6 ផលិតដោយអាល្លឺម៉ង់ បានបោះយុថ្កានៅក្នុងកំពង់ផែ Eilat ជាលើកដំបូងបន្ទាប់ពី “ការវាយតម្លៃស្ថានភាព និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការពារដែលប្រសើរឡើង” ។

នាវាចម្បាំងនេះត្រូវបានដាក់ពង្រាយនៅតំបន់នោះជាងពីរខែបន្ទាប់ពីការផ្ទុះជម្លោះអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី០៧ ខែតុលា។ ក្រុមហួទី បានឲ្យដឹងថា ការវាយប្រហាររបស់ពួកគេ គឺសំដៅសងសឹកអ៊ីស្រាអែល ចំពោះការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប។

ប្រភពពីយោធាបានឲ្យដឹងថា នាវានេះគឺជានាវាមួយក្នុងចំណោម corvettes Sa’ar 6-class ចំនួន ៤គ្រឿង ដែលបានដំណើរការយ៉ាងពេញលេញក្នុងសប្តាហ៍នេះ បន្ទាប់ពីការរៀបចំរយៈពេលពីរឆ្នាំដោយកងទ័ពជើងទឹកអ៊ីស្រាអែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top