ព័ត៌មានអន្តរជាតិ

ក្រុងគៀវ អំពាវនាវឲ្យអឺរ៉ុប កុំរងចាំសហរដ្ឋអាមេរិក

RT News
" "

បរទេស៖ លោក Dmitry Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានទទូចនៅក្នុង បទសម្ភាសន៍ជាមួយ Politicoថាមេដឹកនាំសហភាពអឺរ៉ុប គួរតែឈប់សម្លឹងមើល ទៅទីក្រុងវ៉ាស៊ីនតោន នៅពេលធ្វើការសម្រេចចិត្តទាក់ទង នឹងការបន្តគាំទ្រ ដល់ទីក្រុងគៀវ។

សេចក្តីថ្លែងការណ៍ របស់លោកបានធ្វើឡើងមុន កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងអំឡុងពេល ដែលមេដឹកនាំនឹងពិភាក្សា អំពីការចាប់ផ្តើមដែលអាចកើតមាន នៃកិច្ចចរចាចូលជាសមាជិក សម្រាប់អ៊ុយក្រែន និងការបញ្ចេញជំនួយចំនួនប្រមាណ ជា៥០ពាន់លានអឺរ៉ូដល់ប្រទេសនេះ។

" "

កិច្ចពិភាក្សារបស់ EU ស្របទៅនឹងការជាប់គាំង បច្ចុប្បន្ននៅ ក្នុងសភាអាមេរិក ជុំវិញការបញ្ជូនប្រាក់ បន្ថែមចំនួន៦១ពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែន ដោយខាងគណបក្សាសាធារណរដ្ឋដែលកំពុងទាមទារឱ្យមានការត្រួតត្រាជនអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនៅតាមព្រំដែនអាមេរិក និងម៉ិកស៊ិក ជាលក្ខខណ្ឌជាមុនសម្រាប់ការបញ្ចេញមូលនិធិជំនួសវិញ។

" "

គួរឲ្យដឹងដែរថាមកទល់ពេលនេះរដ្ឋសមាជិក សហភាពអឺរ៉ុបមួយចំនួន រួមទាំងប្រទេសហុងគ្រី អូទ្រីស និងស្លូវ៉ាគី បានសម្តែងការរងចាំមើលនៅឡើយទេ ចំពោះការគាំទ្រដល់រដ្ឋាភិបាល របស់ លោកZelensky ៕

ប្រែសម្រួល៖ស៊ុនលី

To Top