បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការព្រមានថា ទីក្រុងវ៉ាស៊ីនតោន កំពុងខិតជិតដល់ទីបញ្ចប់ នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ជំនួយយោធា ដល់ទីក្រុងគៀវ។
ក្នុងនោះផងដែរលោក ក៏បានអំពាវនាវឲ្យសមាជិកសភា ឱ្យអនុម័តជំនួយបន្ថែមទៀត សម្រាប់អ៊ុយក្រែន មុនពេលសភាចូលទៅក្នុងការឈប់សម្រាក ក្នុងរយៈពេលមិនដល់មួយ សប្តាហ៍ទៀតឡើយ។
គួរឲ្យដឹងដែរថាការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីលោក Biden បានជួបជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky នៅក្នុងការិយាល័យ Oval កាលពីថ្ងៃអង្គារ ហើយបានសន្យាថាគាត់ នឹងមិនដើរចេញពីអ៊ុយក្រែន ហើយសូម្បីតែប្រជាជនអាមេរិក ក៏នឹងមិនដើរចេញនោះដែរ ។
លោកប្រធានាធិបតីរូបនេះក៏បានព្យាករដែរថា ក្រុងគៀវនឹងលេចចេញពីជម្លោះ ជាមួយក្រុងមូស្គូ ដែលកំពុងមានមោទនភាព មានសេរីភាព និងចាក់ឫសយ៉ាងរឹងមាំ នៅលោកខាងលិច លុះត្រាតែយើងដើរចេញពីជម្លោះនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
