ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ទំនងជានឹង ត្រូវប្រកាសអាសន្ន ជុំវិញបញ្ហាអ៊ុយក្រែន

RT

បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT អធិការបតី Olaf Scholz បានព្រមាននៅក្នុង សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល ទៅកាន់សភាកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ ប្រហែលជាត្រូវប្រកាសភាព អាសន្នដើម្បីផ្តល់ជំនួយបន្ថែម ដល់ទីក្រុងគៀវនៅឆ្នាំក្រោយ ប្រសិនបើស្ថានការណ៍ នៅអ៊ុយក្រែន កាន់តែអាក្រក់ទៅៗ។

ទោះបីជាយ៉ាងណាក្តីភ្លាមៗ ខាងគណបក្សប្រឆាំងបានចាត់ទុកផែនការ របស់គាត់ថាល្បិចបែបហិរញ្ញវត្ថុ ហើយបានប្តេជ្ញាថា នឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ។

រដ្ឋាភិបាលចម្រុះរបស់លោក Scholz ទើបតែឈាន ដល់កិច្ចព្រមព្រៀងលើថវិកាឆ្នាំ២០២៤ របស់ខ្លួនបន្ទាប់ពីការចរចា ដ៏តានតឹងជាច្រើន សប្តាហ៍កន្លងមក ។
គណៈរដ្ឋមន្ត្រីបានយល់ព្រមរក្សា ការរឹតបន្តឹងបំណុលដែលមានស្រាប់ ខណៈដែលកាត់បន្ថយការ ចំណាយប្រតិបត្តិការរបស់នាយកដ្ឋានផ្សេងៗ និងកាត់បន្ថយការឧបត្ថម្ភធន មួយចំនួនទាក់ទងនឹងអាកាសធាតុផង។

ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុបន្ថែមទៀត ដល់ក្រុងគៀវនៅតែត្រូវបានគេដាក់ក្នុងបញ្ជីជាអាទិភាពមួយ ក្នុងចំណោមអាទិភាពកំពូលរបស់ទីក្រុងប៊ែរឡាំង រួមជាមួយនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង របស់ប្រទេសអាល្លឺម៉ង់ និងការពង្រឹងភាពស្អិតរមួតក្នុងសង្គម ៕

ប្រែសម្រួល៖ស៊ុនលី

To Top