តៃប៉ិ៖ គណបក្សរបស់លោកបានឲ្យដឹងថា អនុប្រធានគណបក្សជាតិ និយមដ៏ចម្បងរបស់តៃវ៉ាន់ ស្ថិតនៅក្នុងប្រទេសចិន តាមការអញ្ជើញ របស់អ្នកជំនួញតៃវ៉ាន់ ដែលគណបក្សរបស់លោក បានឲ្យដឹងប្រហែលមួយខែមុនការបោះឆ្នោត ប្រធានាធិបតីកោះនេះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ប្រភពពី KMT បានឲ្យដឹងថា លោក Andrew Hsia អនុប្រធានគណបក្សប្រឆាំង ដែលគេស្គាល់ថាជា Kuomintang ដែលពីមុនជាប្រធានកិច្ចការចិនដីគោក របស់តៃវ៉ាន់ បានមកដល់ប្រទេសចិន កាលពីថ្ងៃពុធ ហើយកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Chengdu, Nanchang, Zhongshan, Xiamen និង Chongqing ដើម្បីជួបជាមួយសហគមន៍តៃវ៉ាន់ក្នុងតំបន់។
ទាំង KMT និងបក្សប្រឆាំងធំជាងគេទីពីររបស់បក្សប្រជាជនតៃវ៉ាន់ ពេញចិត្តនឹងការសន្ទនាជាមួយប្រទេសចិន ដែលគ្រប់គ្រងដោយកុម្មុយនិស្ត ដែលប្រឆាំងនឹងបក្សកាន់អំណាចប្រជាធិបតេយ្យ ដែលមានគំនិតឯករាជ្យ។
រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុក អនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ដែលជាមេដឹកនាំ DPP ដែលជាអ្នកនាំមុខនៅក្នុងយុទ្ធនាការ ប្រធានាធិបតីថាជា “អ្នកបំបែកខ្លួន និងអ្នកបង្កើតបញ្ហា” ។ ប្រទេសចិន មានបំណងនាំយកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងមកក្រោម ការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់។
KMT បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់លោក Hsia ទៅកាន់ប្រទេសចិនដីគោក គឺសំដៅ “បន្តសមិទ្ធិផល និងគោលដៅ” នៃការធ្វើដំណើរកន្លងមកជាច្រើននៅទីនោះ និង “រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពឆ្លងកាត់ច្រកសមុទ្រ”៕
ប្រែសម្រួល ឈូក បូរ៉ា