ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន កំពុងរៀបចំប្រតិបត្តិការ វាយបក សាជាថ្មី

រូបភាព៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ុយក្រែន​អាច​នឹង​កំពុង​ប្រមូល​កម្លាំង ​ដើម្បី​បើក​ការ​វាយលុក​ថ្មី​នៅ​ឆ្នាំ ២០២៤ បន្ទាប់​ពី​ការ​ជំរុញ​លើក​ដំបូង​របស់​ខ្លួន ​ដែល​បាន​ចាប់​ផ្តើម​ក្នុង​រដូវ​ក្តៅ​នេះ ​បាន​បរាជ័យ​ក្នុង​ការ​បំបែក​បន្ទាត់ជួរមុខ របស់ប្រទេស​រុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតអាល្លឺម៉ង់ ប្រចាំថ្ងៃ លោក Nico Lange អតីតមន្ត្រីការពារជាតិអាល្លឺម៉ង់ ដែលបច្ចុប្បន្នជាសហការីជាន់ខ្ពស់ នៅសន្និសីទសន្តិសុខទីក្រុង Munich បានលើកឡើងថា ទោះបីជាមានការកើនឡើង ទុទិដ្ឋិនិយម នៅលោកខាងលិច អំពីវឌ្ឍនភាពរបស់អ៊ុយក្រែន លើសមរភូមិក៏ដោយ ក៏ទីក្រុងគៀវ នៅតែរក្សាបាននូវបរិមាណសមរម្យ ទាំងគ្រឿងបរិក្ខារយោធា ជាមួយនឹងការចែកចាយបន្ថែមទៀតដែលរំពឹងថានឹង មកដល់ពីលោកខាងលិច នៅបេលខាងមុខនេះឆាប់ៗនេះ។

អ្នកជំនាញបានស្នើថា៖ អ៊ុយក្រែន ប្រហែលជាកំពុងប្រមូលធនធាន សម្រាប់ការវាយលុកថ្មីនៅឆ្នាំក្រោយដោយបន្ថែមថា ទីក្រុងគៀវអាចចាប់ផ្តើមប្រតិបត្តិការថ្មីនៅក្នុងតំបន់ Kherson និងការប៉ុនប៉ងព្យាយាមឆ្លងកាត់ទន្លេ Dniepr ជាដើម។

ទន្ទឹមនឹងនេះ របាយការណ៍បានកត់សម្គាល់ថាអ៊ុយក្រែននៅតែមានផែនការធំ ដោយពន្យល់ថាសេចក្តីប្រាថ្នាទាំងនោះត្រូវបានបង្ហាញដោយបញ្ជីចង់បានរបស់ទីក្រុងគៀវដែលបានដាក់ជូនសហរដ្ឋអាមេរិក ដែលរួមមានឧទ្ធម្ភាគចក្រវាយប្រហារ យន្តហោះចម្បាំងទំនើប ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ រថក្រោះ Abrams និងឧបករណ៍ផ្សេងៗទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top