ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ អាមេរិក គួរពិចារណាឡើងវិញ ប្រសិនបើចង់ស្តារ ទំនាក់ទំនង

រូបភាព៖ Global Look Press

បរទេស៖អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ NBC នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែពិនិត្យឡើងវិញ នូវជំហរបច្ចុប្បន្នរបស់ខ្លួន លើជម្លោះអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ី ប្រសិនបើខ្លួនចង់ស្តារទំនាក់ទំនង ជាមួយក្រុងមូស្គូឡើងវិញ។

យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើការជាមួយ រដ្ឋបាលអាមេរិកណាមួយ ប៉ុន្តែលោកពេញចិត្តយ៉ាងខ្លាំងចំពោះវិធីសាស្រ្តស្ថាបនាបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោន។

កិច្ចសម្ភាសន៍នេះត្រូវបានផ្សព្វផ្សាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីVladimir Putinបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពីបទរៀបចំជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងគៀវ និងធ្វើឱ្យរំខានដល់កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រុស្ស៊ីក្នុងការកសាងទំនាក់ទំនងធម្មតាជាមួយអ៊ុយក្រែន។

លោកក៏ត្រូវបានចោទសួរ អំពីលទ្ធភាពនៃការស្តារឡើងវិញ នូវទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ដោយនិយាយថា រវាងការទន្ទ្រានរបស់ណាតូទៅកាន់ព្រំដែនរបស់រុស្ស៊ី និងតួនាទីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងដើរតួក្នុងការប្រឈមមុខដាក់គ្នារវាងប្រទេសជិតខាងទាំងពីរ ទីក្រុងមូស្គូស្ទើរតែមិនអាចជឿទុកចិត្ត លើប្រទេសលោកខាងលិច បានឡើយនៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top