ព័ត៌មានអន្តរជាតិ

អត្រាអ្នកគ្មានផ្ទះសំបែង នៅអាមេរិក កើនឡើងដល់កំណត់ត្រា

រូបភាព៖ RT News

បរទេស៖ យោងតាមរបាយការណ៍ ចេញផ្សាយ ដោយក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង ហៅកាត់ថាHUDរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា បច្ចុប្បន្នជនជាតិអាមេរិកកាន់តែច្រើន គ្មានផ្ទះសម្បែង ជាងពេលមុនៗ។ ទីភ្នាក់ងារនេះ បានស្តីបន្ទោស ទៅលើកត្តាសំខាន់ៗមួយចំនួន ដែលមានដូចជាអតិផរណា កង្វះលំនៅឋាន និងការផុតកំណត់នៃវិធានការការពារ ការបណ្តេញចេញ ដែលបានអនុម័តក្នុងអំឡុងពេល ជំងឺរាតត្បាត Covid-19 ជាដើម។

ក្នុងនោះរបាយការណ៍ នៃការរាប់ប្រចាំឆ្នាំរបស់ HUD នៃជនជាតិអាមេរិកដែលគ្មានផ្ទះសម្បែង មានទៅដល់៦៥៣១០៤នាក់ នៅក្នុងខែមករា ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា ចាប់តាំងពីទីភ្នាក់ងារនេះ បានបង្កើតប្រព័ន្ធបច្ចុប្បន្នរបស់ខ្លួន សម្រាប់ការរាប់ចំនួនគ្មានផ្ទះសម្បែង កាលពីក្នុងឆ្នាំ២០០៧។
ក្នុងនោះផងដែរគេសង្កេតឃើញថា តួលេខនេះតំណាងឱ្យការកើនឡើង១២ភាគរយ ធៀបនឹងការរាប់កាលពីឆ្នាំមុន ដែលមានមនុស្សអនាថាចំនួនត្រឹមតែ៧០៦៥០នាក់។

HUD ក៏បានទទួលស្គាល់ដែរថាចំនួនទីផ្សារ លំនៅដ្ឋាន សម្រាប់ជួលកំពុងបន្តភាពខ្វះខាតខ្លាំង ខុសពីធម្មតាក្នុងឆ្នាំ២០២២ ដោយបានអំពាវនាវឲ្យ ទីផ្សារគួរព្យាយាមស្វែងរក ភាពប្រកួតប្រជែងបន្ថែមទៀត ហើយក៏ទទូចឱ្យមានការអភិវឌ្ឍចំរើន ផ្នែកសំណង់ដែលឧបត្ថម្ភ ដោយរដ្ឋាភិបាលផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top