ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ឆ្លើយតប អាមេរិកនិងកូរ៉េខាងត្បូង ដោយការព្រមានប្រើប្រាស់ នុយក្លេអ៊ែរ

រូបភាព៖ RT News

បរទេស៖ក្រសួងការពារជាតិកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពីការរៀបចំ សម្រាប់សង្គ្រាមនុយក្លេអ៊ែរ ដោយព្រមានថាការប្រើប្រាស់កម្លាំងណាមួយប្រឆាំងនឹង កូរ៉េខាងជើង នឹងត្រូវបាន ឆ្លើយតបជាមុន និងដោយការបំផ្លិចបំផ្លាញ។

យោងតាមការដកស្រង់របស់ RT សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ កងកម្លាំង​របស់​ក្រុង​ព្យុងយ៉ាង ​បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង មួយគ្រាប់ កាលពីពេលថ្មីៗនេះ។

មីស៊ីលនេះត្រូវបានបាញ់ចេញ ពីឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ហើយបានធ្លាក់ចូល ទៅក្នុងសមុទ្រ២០នាទី បន្ទាប់ពីការផ្ទុះ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុន បានធ្វើសេចក្តីរាយការណ៍។

ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់យោធាអាមេរិក និងកូរ៉េខាងត្បូង ពីការបង្កើនការត្រៀមរៀបចំ សម្រាប់សង្គ្រាមនុយក្លេអ៊ែរ ដោយលើកឡើងពីកិច្ចប្រជុំ នៃក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រកន្លងមកផងដែរ។

ទោះបីជាយ៉ាងណាក្តីជារឿយៗសេតវិមាន តែងតែបាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់ សមត្ថភាពពេញលេញ របស់សហរដ្ឋអាមេរិក រួមទាំងនុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូង ពីការវាយប្រហារ ដោយភាគខាងជើង៕

ប្រែសម្រួល៖ស៊ុនលី

To Top