ព័ត៌មានអន្តរជាតិ

លោក Putin ឆ្លើយតបទៅនឹង ការចូលរួមអង្គការណាតូ ពីសំណាក់ ប្រទេសហ្វាំងឡង់

រូបភាព៖ Sputnik

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រទេសរុស្ស៊ីនឹងបង្កើតស្រុកថ្មីមួយ ដែលអាចបង្កើតកម្លាំងយោធាថ្មី ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅជិតប្រទេសហ្វាំងឡង់ ដើម្បីឆ្លើយតបទៅនឹង ការសម្រេចចិត្ត ចុងក្រោយរបស់អង្គការណាតូ។

សេចក្តីប្រកាសដោយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងទៀតថា រដ្ឋាភិបាលទីក្រុងHelsinki មិនដែលមានបញ្ហាពិតប្រាកដ ណាមួយ ជាមួយទីក្រុងមូស្គូ អស់រយៈពេលជាច្រើន ទសវត្សរ៍មកហើយ ប៉ុន្តែឥឡូវនេះវានឹងផ្ទុយស្រឡះ ពីអតីតកាល។

លោក Putin បានបញ្ជាក់ដោយកត់សម្គាល់ថា រុស្ស៊ីពិតជាមិនមានជម្លោះទឹកដីជាមួយរដ្ឋសមាជិកណាតូណាមួយឡើយប៉ុន្តែពេលនេះពួកគេបានអូសហ្វាំងឡង់ចូលទៅក្នុងអង្គការណាតូ។ តើយើងមានជម្លោះជាមួយហ្វាំងឡង់ទេ? ជម្លោះទាំងអស់ រាប់បញ្ចូលទាំងធម្មជាតិ នៃទឹកដីនៅពាក់កណ្តាល សតវត្សទី២០ ត្រូវបានដោះស្រាយជាយូរណាស់មកហើយ។

មេដឹកនាំរុស្សីរូបនេះ បានបន្ថែមទៀតថា៖ ដើម្បីទប់ទល់នឹងការពង្រីកប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក រុស្ស៊ីគ្រោងនឹងបង្កើត តំបន់យោធា Leningrad Military ដូចដែលឈ្មោះនឹងបង្ហាញ កងកម្លាំងថ្មី នឹងដាក់តាំងនៅតំបន់ Leningrad ភាគពាយ័ព្យនៃប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top