ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនលោកខាងលិច ខាតបង់ជាង១០០ពាន់លានដុល្លារ ចាប់តាំងតែពីការដកខ្លួន ចេញពីរុស្សី

រូបភាព​៖ Afp

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT កិច្ចខិតខំប្រឹងប្រែង របស់អ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិច របស់ខ្លួន ក្នុងការបញ្ចុះបញ្ចូលនិងការដាក់ទណ្ឌកម្ម ក្រុមហ៊ុនទាំងឡាយ ឱ្យចាកចេញពីទីផ្សាររុស្ស៊ី បានត្រលប់មកវិញ ដែលធ្វើឲ្យសហគ្រាសក្នុងស្រុក អាចបូមយកប្រាក់ចំណូល ដែលបានមកពីការបញ្ចុះតម្លៃ និងកាត់បន្ថយពន្ធនាំចេញ ដែលមានតម្លៃជាងមួយពាន់លានដុល្លារ មកហើយ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃកងទ័ពរុស្ស៊ីចូលអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន សាជីវកម្មលោកខាងលិច ជាច្រើន បានចាប់ផ្តើមដកខ្លួនចេញពីទីផ្សាររុស្ស៊ី។ សកម្មជន និងមន្ត្រីអ៊ុយក្រែនបានបង្ខាំង អ្នកដែលមិនព្រមចាកចេញ ហើយទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានហាមឃាត់ការនាំចេញទំនិញពី និងការនាំចូលវត្ថុធាតុដើម ទៅកាន់ប្រទេសរុស្ស៊ី។

កាសែត New York Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់របាយការណ៍ ហិរញ្ញវត្ថុ ថាក្រុមហ៊ុនដែលលក់ប្រតិបត្តិការរុស្ស៊ី របស់ពួកគេ បានខាតបង់សរុបចំនួន១០៣ពាន់លានដុល្លារ មកហើយ ហើយ ក្រុមហ៊ុនទាំងនេះក៏បានប្រគល់ពន្ធ លើការចាកចេញយ៉ាងហោចណាស់ ១,២៥ ពាន់លានដុល្លារ ទៅឱ្យរដ្ឋរុស្ស៊ីផងដែរ។

គិតត្រឹមខែមីនាកន្លងទៅ ក្រុមហ៊ុនលោកខាងលិច ដែលចង់លក់ទ្រព្យសម្បត្តិ របស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ក៏បានខាតបង់ទឹកប្រាក់ជាច្រើន រយលានដុល្លារ បន្ថែមទៀតផងដែរ នៅក្នុងការចាកចេញនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top