ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីទូតកំពូលៗ របស់លោកខាងលិច ទាមទារឲ្យមានបទឈប់បាញ់ នៅហ្គាហ្សា

រូបភាព៖ RT News
" "

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បារាំង និងអង់គ្លេសបានអំពាវនាវ ឱ្យអ៊ីស្រាអែល បញ្ឈប់ការទម្លាក់គ្រាប់បែក នៅហ្គាហ្សា កាលពីថ្ងៃអាទិត្យ នៅក្នុងអត្ថបទវិចារណកថារួមគ្នាមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅក្នុងកាសែត Sunday Times និង Welt am Sonntag ។

យោងតាមការដកស្រង់ ព័ត៌មានរបស់ RT បានឲ្យដឹងទៀតថាសមភាគី​បារាំង ​របស់ពួកគេ​បាន​បន្ទរ​ការ​ទាមទារ​ ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ នៅ​ថ្ងៃ​បន្ទាប់។

" "

រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Cameron និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock បានសរសេរថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់។ រដ្ឋាភិបាលអ៊ីស្រាអែល គួរតែធ្វើអ្វីបន្ថែមទៀត ដើម្បីបែងចែកឱ្យដាច់ រវាងពួកភេរវករ និងជនស៊ីវិល ដោយធានាថាយុទ្ធនាការ របស់ខ្លួន មានគោលដៅទៅលើមេដឹកនាំ និងប្រតិបត្តិកររបស់ក្រុមហាម៉ាស់ប៉ុណ្ណោះ។

" "

ដោយឡែក រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna ក៏បានជំរុញឱ្យមានបទឈប់បាញ់ ជាបន្ទាន់ផងដែរ ដើម្បីអនុញ្ញាតឱ្យ ដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង អនុញ្ញាតឱ្យចូលប្រើប្រាស់ និងការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀត ដល់ប្រជាជនស៊ីវិល ដែលកំពុងរងទុក្ខវេទនា នៅតំបន់ហ្គាហ្សា និង ជាការពិត ដើម្បីឆ្ពោះទៅរកបទឈប់បាញ់ មនុស្សធម៌ និងការចាប់ផ្តើម នៃដំណោះស្រាយនយោបាយ ឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top