តូក្យូ៖ ការស្ទង់មតិ របស់កាសែតក្យូដូ បានបង្ហាញថា អត្រានៃការគាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រី របស់នាយករដ្ឋមន្ត្រី ជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ២២,៣ភាគរយ ហើយថាសម្រាប់គណបក្ស ប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច បានធ្លាក់ចុះក្រោម ៣០ ភាគរយ ជាលើកដំបូង ចាប់តាំងពីវាបានវិល ត្រឡប់មកកាន់អំណាច ជាងមួយទសវត្សរ៍កន្លងទៅ ។ កាលពីថ្ងៃអាទិត្យ ចំពេលមានរឿងអាស្រូវរៃអង្គាសប្រាក់នយោបាយកាន់តែខ្លាំង ។
អត្រាការអនុម័តរបស់គណៈរដ្ឋមន្ត្រី បានធ្លាក់ចុះពី ២៨,៣ ភាគរយដែលបានសម្គាល់ នៅដើមខែវិច្ឆិកា ដែលជាកម្រិតទាបបំផុត កាលពីមុន ខណៈដែលអត្រា មិនយល់ព្រមបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៦៥,៤ភាគរយ នេះបើយោងតាមការស្ទង់មតិ តាមទូរស័ព្ទទូទាំង ប្រទេសរយៈពេលពីរថ្ងៃ។
តាមរយៈគណបក្សនយោបាយ អត្រានៃការគាំទ្ររបស់ LDP បានមកដល់ត្រឹម ២៦ភាគរយ ដែលជាការធ្លាក់ចុះពី ៣៤,១ ភាគរយនៅក្នុងការស្ទង់មតិមុន និងជាកម្រិតទាបបំផុតចាប់តាំងពីខែ ធ្នូ ឆ្នាំ២០១២ ដែលគណបក្សនេះទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលដើម្បីវិលមកកាន់អំណាចវិញ ដោយវិធីសាស្រ្តបោះឆ្នោតមិនតែងតែដូចគ្នាទេ។
ការស្ទង់មតិនេះបានកើតឡើង នៅពេលដែលរដ្ឋាភិបាលលោក គីស៊ីដា ដែលចាប់ផ្តើមពីអត្រាការគាំទ្រ ធ្លាក់ចុះរួចទៅហើយនោះ បានទទួលរងនូវការវាយប្រហារ ជាថ្មីដោយការចោទប្រកាន់ថាបក្សពួកដ៏ធំបំផុតរបស់ LDP បានបរាជ័យក្នុងការប្រកាស ប្រាក់ ចំណូលគណបក្ស រៃអង្គាសប្រាក់ រាប់រយលានយ៉េននៅក្នុង របាយការណ៍មូល និធិនយោបាយ ៕
ប្រែសម្រួល ឈូក បូរ៉ា