ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ​​បាញ់​មីស៊ីល​ផ្លោង ​រយៈ​ចម្ងាយ​ឆ្ងាយ​ ចូលដែន​សមុទ្រ​ជប៉ុន

Kyodo

តូក្យូ៖ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់អ្វីដែលគេជឿថា ជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនឆ្ពោះទៅកាន់សមុទ្រជប៉ុន។

រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលនេះហាក់ដូច ជាបានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ ប្រហែលជានៅខាងក្រៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនៅភាគខាងជើងនៃកោះហុកកៃដូ ដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា មិនមានការខូចខាតណាមួយ ត្រូវបានរាយការណ៍នោះទេ។

យោងតាមរដ្ឋាភិបាល បានឱ្យដឹងថា មីស៊ីលផ្លោងដែលបាញ់ ដោយកូរ៉េខាងជើង កាលពីល្ងាចថ្ងៃអាទិត្យ ក៏បានធ្លាក់ចូលទៅ ក្នុងដែនទឹក នៅខាងក្រៅតំបន់ EEZ របស់ប្រទេសជប៉ុន ដោយមិនបង្កការខូចខាត ដល់យន្តហោះ ឬនាវានោះទេ ។

ក្រសួងការបរទេសបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលទទួលបន្ទុកបញ្ហាកូរ៉េខាងជើង បានថ្កោលទោស សកម្មភាព របស់ទីក្រុងព្យុងយ៉ាង ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីការបាញ់បង្ហោះលើកដំបូង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top