ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ដែលអាចវាយប្រហារ ដល់សហរដ្ឋអាមេរិក

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយ ឬICBMដែលមានសមត្ថភាពវាយប្រហារគ្រប់គោលដៅ នៅក្នុងសហរដ្ឋអាមេរិកដីគោក។ គេជឿជាក់ថា វាគឺជាការបាញ់មីស៊ីល ចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង ដើម្បីទាក់ទាញការថ្កោលទោសពីអន្តរជាតិ ខណៈដែលភាពតានតឹងកំពុងផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េស្រាប់ទៅហើយនោះ។

ក្រសួងការពារជាតិរបស់ជប៉ុន បាននិយាយថា មីស៊ីលដែលបានបាញ់បង្ហោះកាលពីថ្ងៃចន្ទ វេលាម៉ោង ៨និង២៤នាទីព្រឹក ម៉ោងក្នុងស្រុកបានធ្វើដំណើររយៈពេល៧៣នាទី និងគ្របដណ្តប់ចំងាយប្រហែលជា១០០០គីឡូម៉ែត្រ ។

ក្នុងនោះផងដែរមីស៊ីលនេះបានឈានដល់កម្ពស់អតិបរមាជាង៦០០០០គីឡូម៉ែត្រ ហើយបានធ្លាក់ចូលទៅក្នុងទឹកនៅភាគខាងលិច នៃកោះហុកកៃដូ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន៕ ប្រែសម្រួល៖ស៊ុនលី

To Top