ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល មានផែនការលុកលុយ ទាំងលីបង់ ថែមទៀត

រូបភាពពី៖​ AFP

បរទេស៖ កាសែត The Times និង Newsweek បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ពីកងកម្លាំងការពារអ៊ីស្រាអែល IDF អ្នកនាំពាក្យ Jonathan Conricusថា៖ យោធាអ៊ីស្រាអែល ពិតជាបានបង្កើតផែនការដើម្បីលុកលុយប្រទេសជាប់ព្រំដែនគឺលីបង់ ដោយមានចេតនារុញច្រានក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត Hezbollah ដែលបាននិងកំពុងបើកការវាយប្រហារឆ្លងព្រំដែន មកលើប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ៊ីស្រាអែល និងក្រុម Hezbollah បានមើលឃើញការបង្កើនការបាញ់ប្រហារគ្នា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះចុងក្រោយបំផុតរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនហាម៉ាស នៅក្នុងខែតុលា នៅពេលដែលក្រុមឧទ្ទាមនេះ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល។

ការ​វាយ​ប្រហារ​មួយនោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​១២០០​នាក់​ស្លាប់ និង​បាន​ឃើញ​ការ​ចាប់​ពង្រត់​ចំណាប់ខ្មាំង​ជាង​២០០​នាក់ ប៉ុន្តែជាការឆ្លើយតបយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ឃោរឃៅរបស់អ៊ីស្រាអែល នៅហ្គាហ្សា ចាប់តាំងពីពេលនោះមកបានសម្លាប់មនុស្សជាង១៨៧០០នាក់ មកហើយនេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់។

គួរឲ្យដឹងដែរថា ក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah បានចេញមុខគាំទ្រក្រុមហាម៉ាស យ៉ាងខ្លាំងហើយទោះជាយ៉ាងណាក៏ដោយ មេដឹកនាំក្រុមលោក Hassan Nasrallah បាននិយាយថា ពួកគេនឹងមិនបើកការវាយលុកដ៏ធំប្រឆាំងនឹងអ៊ីស្រាអែលទេ លុះត្រាតែមានការបង្កហេតុ ឬក្រុមហាម៉ាស់ ឈានដល់ការបរាជ័យណាមួយ៕ ប្រែសម្រួល៖ស៊ុនលី

To Top