ព័ត៌មានអន្តរជាតិ

តំបន់នានា លើទូទាំងពិភពលោក មាននិទាឃរដូវដូចគ្នា “អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាក៏ដោយ

តំបន់នានាលើទូទាំងពិភពលោកមាននិទាឃរដូវដូចគ្នា”អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាក៏ដូចជានៅជិតបង្កើយ—កំណែទម្រង់និងការបើកទូលាយរបស់ចិន កំពុងសរសេរ”រឿងវ៉ាវអំពីនិទាឃរដូវ”កាន់តែច្រើន កាលពីខែធ្នូ ឆ្នាំ ១៩៧៨ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានបើកធ្វើដែលចាប់ដំណើរការនូវដំណើរប្រវត្តិសាស្រ្ត អំពីកំណែទម្រង់និងការបើកទូលាយរបស់ចិន ។

ប្រទេសចិន គឺជាអង្គភាពសេដ្ឋកិច្ចដែលមានប្រជាជនប្រហែលត្រូវជា ១ ភាគ ៥ នៃចំនួនប្រជាជនពិភពលោក ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ឆ្លងតាមរយៈការអនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលខាងពាណិជ្ជកម្មនិងវិនិយោគ ប្រទេសចិន បានពង្រីកការនាំចូលដោយម្ចាស់ការ បន្ធូរបន្ថយលក្ខខណ្ឌស្តីពីការអនុញ្ញាតឱ្យចូលទីផ្សារ ក៏ដូចជាអនុវត្តគោលនយោបាយការពារកម្មសិទ្ធិបញ្ញាដើម្បីបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មលំដាប់ឈានមុខលើឆាកអន្តរជាតិ ។

ប្រទេសចិន បានលើកឡើងនូវគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយប្រទេសនិងតំបន់ដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលធ្វើឱ្យគម្រោងសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាច្រើនត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា ដែលគ្របដណ្តប់លើគ្រប់វិស័យ ដូចជាកសិកម្ម ថាមពល ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើម ក៏ដូចជាបានបន្តនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនិងតំបន់តាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ” ។

ប្រឈមនឹងបម្រែបម្រួលដ៏ខ្លាំងក្លាដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងប្រកបដោយភាពច្នៃប្រឌិតថ្មីនូវគំនិតស្តីពីកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិដែលបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍នៅពេលអនាគតសម្រាប់ពិភពលោកទាំងមូល ។

ដោយឡែកលោកក៏បានលើកឡើងនូវគំនិត ផ្តួចផ្តើមសំខាន់ៗចំនួនបីស្តីពីការអភិវឌ្ឍសន្តិសុខ និងអរិយធម៌សកលដោយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនសាមគ្គីភាពនិងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ចាប់ដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ខុសគ្នាដើម្បីបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការជំរុញដំណើរធ្វើទំនើបកម្មសង្គមមនុស្សជាតិនិងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ លោកបានសង្កត់ធ្ងន់ជាច្រើនលើកច្រើនសារថា ទ្វារនៃការបើកទូលាយរបស់ប្រទេសចិន នឹងមានភាពកាន់តែទូលំទូលាយ ដែលនឹងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយគ្រប់ជ្រុងជ្រោយតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីផ្តល់ឱកាសថ្មី សម្រាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសនានា ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិនគឺជាទង្វើដោយម្ចាស់ការដែលសម្របទៅតាមចរន្តនៃយុគសម័យនិងតម្រូវការអភិវឌ្ឍន៍របស់ពិភពលោក ហើយបានជំរុញឱ្យប្រទេសចិននិងពិភពលោកទទួលការអភិវឌ្ឍក្នុងពេលដំណាលគ្នាតាមរយៈការជំរុញអន្តរកម្មនៃកំណែទម្រង់និងការបើកទូលាយ ។ ក្នុងដំណើរថ្មីនៃការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនមុនជានឹងបន្តសរសេរ”រឿងវ៉ាវអំពីនិទាឃរដូវ”កាន់តែច្រើនជាក់ជាមិនខាន ៕ អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top