វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា តុលាការកំពូលរបស់រដ្ឋ Colorado សហរដ្ឋអាមេរិក បានសម្រេចដកសិទ្ធិលោក ដូណាល់ ត្រាំ ចេញពីការបោះឆ្នោតបឋមជ្រើសរើសជាប្រធានាធិបតីសហរដ្ឋអាមេរិក ។
ក្រោយពីការសម្រេចនេះ នៅមិនទាន់មានសេចក្តីរាយការណ៍លម្អិតណាមួយបញ្ជាក់អំពីមូលហេតុថា ហេតុអ្វីបានជាត្រូវដក ចេញនេះនៅឡើយទេ ហើយភាគីចំណែក លោក ដូណាល់ ត្រាំ វិញក៏មិនទាន់មានការបញ្ចេញប្រតិកម្មភ្លាមៗអ្វីនោះដែរ ៕
ដោយ៖ ម៉ៅ បុប្ផាមករា