ព័ត៌មានអន្តរជាតិ

រកឃើញឧបករណ៍ លួចស្តាប់ នៅក្នុងការិយាល័យកងទ័ព របស់អ៊ុយក្រែន

បរទេស៖ កាលពីថ្ងៃអាទិត្យ សេវាសន្តិសុខអ៊ុយក្រែន (SBU) បានរកឃើញឧបករណ៍ចារកម្ម ដែលមិនដំណើរការ នៅក្នុងការិយាល័យមួយ ដែលមានផែនការគ្រោងទុក ទៅលើកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ឧត្តមសេនីយ៍ Valery Zaluzhny ។ បន្ទាប់ពីការរកឃើញ សេវាកម្មនេះបានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការរកឃើញឧបករណ៍លួចស្តាប់នេះ គឺជាឧប្បត្តិហេតុមួយដែលអាចធ្វើឱ្យលំអៀងចំពោះ លោក Zaluzhny និងធ្វើឱ្យគាត់ត្រូវបានគេមើលឃើញថា ជាវីរបុរសសង្រ្គាមដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយអយុត្តិធ ម៌នៅក្នុងក្រសែភ្នែក របស់ប្រជាជនអ៊ុយក្រែន។

លោក Volodymyr Oleynyk ជាអ្នកនយោបាយអ៊ុយក្រែន និងជាអតីតសមាជិកសភានៃសភាអ៊ុយក្រែន បានអះអាងថា ការរកឃើញឧបករណ៍លួចស្តាប់នេះអាចមានប្រភពមកពីកន្លែងផ្សេងៗគ្នា ដែលអាចមកពីមនុស្សដែលធ្វើការក្រោមប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky , អាចមកពីសេវាកម្មពិសេសរបស់រុស្ស៊ី ឬមនុស្សដែលស្ថិតនៅក្រោមការ Zaluzhny ដូចដែលគាត់ចង់ជំរុញរូបភាពរបស់គាត់។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ពីរ ក៏អាចទទួលខុសត្រូវផងដែរ ក្នុងនោះ រួមមាន SBU ដែលជាអ្នកក្រោមបង្គាប់របស់ Zelensky ឬ នាយកដ្ឋានស៊ើបការណ៍សំខាន់នៃក្រសួងការពារជាតិអ៊ុយក្រែន ដែលដឹកនាំដោយ Kyrylo Budanov ៕

ប្រែសម្រួលៈ ណៃ តុលា

Photo : Ukrainian president’s office

To Top