រសៀលថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០២៣ នៅទីស្តីការរដ្ឋ Zhongnanhai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Li Jiachao ប្រធានរដ្ឋបាល នៃតំបន់រដ្ឋបាល ពិសេសហុងកុង និងលោក He Yicheng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ដើម្បីស្តាប់សេចក្តីរាយការណ៍ អំពីសភាពការណ៍បច្ចុប្បន្ន នៃហុងកុង ម៉ាកាវនិងការងារតំបន់ រដ្ឋបាលពិសេសទាំងពីរ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មី និងដំណើរថ្មី យើងកំពុងធ្វើទំនើបកម្ម តាមបែបផែនចិន ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំងក្លា និងការស្តារភាពរុងរៀង នៃប្រជាជាតិឡើងវិញ។ រដ្ឋាភិបាលមជ្ឈិម នឹង បន្តអនុវត្តគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដោយគ្រប់ជ្រុងជ្រោយ និងយ៉ាង ម៉ឺតម៉ាត់ មិនងាករេ អនុវត្តគ្រប់ជ្រុងជ្រោយ នូវគោលការណ៍ «អ្នកស្នេហាជាតិគ្រប់គ្រង ហុងកុង» «អ្នកស្នេហាជាតិគ្រប់គ្រងម៉ាកាវ» គាំទ្រ ដោយពេញទំហឹង ចំពោះប្រធានរដ្ឋបាល និងរដ្ឋបាល តំបន់ពិសេស ឱ្យបន្តរួមសាមគ្គី និងដឹកនាំគ្រប់មជ្ឈដ្ឋាន ក្តាប់ជាប់ឱកាសប្រវត្តិសាស្ត្រ ដែលបានមកពីការ រីកចម្រើន នៃប្រទេសជាតិ បន្តជំរុញការអនុវត្ត ដោយជោគជ័យ នូវគោលការណ៍«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
