ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន បន្តហាមឃាត់លើប្រតិបត្តិការ ជនបរទេសមកបណ្តាក់ទុន រហូតដល់ចុងឆ្នាំ២០២៥

Xinhua

VLADIVOSTOK៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្តការហាមឃាត់ លើប្រតិបត្តិការ ដោយជនបរទេសមកពី “ប្រទេសដែលមិនមានភាព រួសរាយរាក់ទាក់” ជាមួយនឹង ភាគហ៊ុននៅក្នុងធនាគារ និងក្រុមហ៊ុនរុស្ស៊ីជាយុទ្ធសាស្រ្ត រហូតដល់ចុងឆ្នាំ២០២៥ ។ យោងតាមក្រឹត្យ ដែលបានបន្តកាលពីថ្ងៃចន្ទ ។

ក្រឹត្យនេះត្រូវបានចេញផ្សាយ ជាលើកដំបូងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានហាមឃាត់ អ្នកវិនិយោគមកពី “បណ្តាប្រទេសដែល មិនរួសរាយរាក់ទាក់” ពីការលក់ភាគហ៊ុន របស់ពួកគេ នៅក្នុងធនាគារ និងសហគ្រាសមួយចំនួន របស់រុស្ស៊ីជាការឆ្លើយតបទៅនឹងការ ដាក់ទណ្ឌកម្មរបស់លោកខាងលិច មកលើទីក្រុងម៉ូស្គូ បន្ទាប់ពីវិបត្តិអ៊ុយក្រែន បានចាប់ផ្តើម ។ ការហាមឃាត់ដំបូង ត្រូវបានកំណត់ថា នឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែក្រោយមកត្រូវបាន បន្តរហូតដល់ចុងឆ្នាំ ២០២៣វិញ ។

ប្រតិបត្តិការអាចធ្វើទៅបានលុះត្រា តែមានការអនុញ្ញាត ពិសេសពីប្រធានាធិបតី ។

ការហាមឃាត់ប៉ះពាល់ដល់ ប្រតិបត្តិការ ដែលផ្លាស់ប្តូររចនាសម្ព័ន្ធកម្មសិទ្ធិ ដើមទុនធម្មនុញ្ញ ឬការអនុវត្តគម្រោង វិនិយោគរបស់ក្រុមហ៊ុនរុស្ស៊ី ។ ការរឹតបន្តឹងអនុវត្ត ចំពោះប្រតិបត្តិការ ជាមួយភាគហ៊ុនរបស់អ្នកវិនិយោគ ដែល“មិនរួសរាយរាក់ទាក់” នៅក្នុងសហគ្រាស និងក្រុមហ៊ុនជាយុទ្ធសាស្រ្ត ក៏ដូចជាក្រុមហ៊ុនដែលផលិត និងផ្តល់ឧបករណ៍សម្រាប់អគារប្រេងឥន្ធនៈ និងថាមពល ផ្គត់ផ្គង់កម្តៅ និងអគ្គិសនី ឬចម្រាញ់ប្រេងជាដើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top