HELSINKI ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា ការិយាល័យឧតុនិយម អ៊ីស្លង់ បានឲ្យដឹងថា ភ្នំភ្លើងមួយបានផ្ទុះឡើង កាលពីយប់ថ្ងៃចន្ទ នៅលើឧបទ្វីប Reykjanes ដែលស្ថិតនៅភាគនិរតី នៃប្រទេសអ៊ីស្លង់ ។
ការិយាល័យខាងលើបានឲ្យដឹងថា “ការផ្ទុះនេះមានទីតាំង នៅជិតតំបន់ Sundhnukagigar ប្រហែល៤គីឡូម៉ែត្រ ភាគឦសាន នៃក្រុង Grindavik ហើយវាអាចត្រូវបានគេមើលឃើញ នៅលើកាមេរ៉ា ដែលមានបណ្តាញនៅក្បែរនោះ” ដោយបានបន្ថែមថា វាបានចាប់ផ្តើម នៅម៉ោង២២និង១៧ម៉ោង ក្នុងស្រុកត្រូវនឹង ម៉ោង២២និង១៧នាទីម៉ោងសកល បន្ទាប់ពីមានការរញ្ជួយដីដ៏កក្រើកកើតឡើង ដែលវាបានចាប់ផ្តើម នៅម៉ោង២១និង០០នាទី ម៉ោងសកលកាលពីថ្ងៃចន្ទ ។
អគ្គស្នងការនគរបាលជាតិ របស់ប្រទេសអ៊ីស្លង់ បានដំឡើងកម្រិតសេវាការពារស៊ីវិល ពីភាពអាសន្នទៅភាពអាសន្ន ដើម្បីឆ្លើយតបទៅ នឹងការផ្ទុះនេះ ។ មជ្ឈមណ្ឌលសម្របសម្រួលការពារ ជនស៊ីវិលត្រូវបានដំណើរការ ។
អាជ្ញាធរបានស្នើដល់សាធារណជន កុំទៅកន្លែងផ្ទុះភ្នំភ្លើង ហើយបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងវាយតម្លៃអំពីស្ថានភាពនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា