ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដែលកំពុងជាប់ពន្ធនាគារ ប្រើបច្ចេកវិទ្យា AI បញ្ជូនសុន្ទរកថា របស់ខ្លួនទៅឱ្យអ្នកគាំទ្រ

AFP

បរទេស៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីថ្លែងសុន្ទរកថា ទៅកាន់អ្នកគាំទ្ររបស់លោក។ ការថ្លែងនោះ គឺមានរយៈពេល ៤ នាទីត្រូវបានចាក់ផ្សាយក្នុងអំឡុងពេល ‘ការប្រមូលផ្តុំតាមអនឡាញ’ ដែលចូលរួមដោយមនុស្សជាង ៤,៥ លាននាក់នៅទូទាំង Facebook, X (អតីត Twitter) និង YouTube ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរប៉ាគីស្ថានបានរារាំង ការប្រមូលផ្តុំដែលរៀបចំដោយគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan ចាប់តាំងពីលោកត្រូវបានចាប់ខ្លួន ក្នុងរយៈពេលខ្លីជាលើកដំបូងនៅក្នុងខែឧសភា។ អតីតនាយករដ្ឋមន្ត្រីរបស់ប៉ាគីស្ថានរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៣ឆ្នាំកាលពីខែសីហា ពីបទលក់អំណោយរដ្ឋដោយខុសច្បាប់។ បុរសវ័យ៧១ឆ្នាំរូបនេះ ប្រឈមនឹងការចោទប្រកាន់ផ្សេងទៀត ដែលទាំងអស់នេះលោកអះអាងថា មានហេតុផលនយោបាយ។

យោងតាមអ្នកតំណាងរបស់គណបក្ស PTI អ្នកលេងកីឡា cricket-star និងបានក្លាយជាអ្នកនយោបាយរូបនេះ បានសរសេរស្គ្រីបសម្រាប់សុន្ទរកថា ហើយបានបញ្ជូនសុន្ទរកថានេះទៅអ្នកគាំទ្រ របស់លោកតាមរយៈមេធាវី។ បន្ទាប់មកវាត្រូវបានគេដាក់ឈ្មោះថា ដោយមានជំនួយពីឧបករណ៍ ដែលបង្កើតឡើងដោយក្រុមហ៊ុន AI ElevenLabs ដែលអាចបង្កើត ‘ការចម្លងសំឡេង’ របស់មនុស្សដោយផ្អែក លើគំរូនៃការនិយាយ។

ក្នុងសាររបស់លោក Khan បានចោទរដ្ឋាភិបាលប៉ាគីស្ថានថា បានចាប់ពង្រត់ និងយាយីសកម្មជនមកពី គណបក្សរបស់លោក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top