ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនថា ខាងយោធាស្នើសុំឱ្យប្រជាជនរហូតដល់ ៥០ម៉ឺននាក់ ចូលបម្រើកងទ័ព ក្នុងពេលប្រយុទ្ធជាមួយរុស្ស៊ី

" "

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា យោធារបស់អ៊ុយក្រែន គឺបានស្នើសុំប្រជាជនអ៊ុយក្រែនបន្ថែមពី ៤៥០.០០០នាក់ ទៅ ៥០០.០០០នាក់ ដើម្បីបំពេញបន្ថែមកងទ័ពរបស់ប្រទេស នៅពេលដែលអ៊ុយក្រែន ប្រយុទ្ធជាមួយប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុង គៀវ កាលពីថ្ងៃអង្គារ លោក Zelenskyy បាននិយាយថា មិនមានការសម្រេចចិត្តចុងក្រោយ ណាមួយត្រូវបានធ្វើឡើងលើសំណើនេះទេ ហើយថា មន្ត្រីរដ្ឋាភិបាលយោធាកំពូលនឹងពិភាក្សាអំពីបញ្ហានេះ។

" "

លោកបាននិយាយថា “ខ្ញុំបាននិយាយថា ខ្ញុំនឹងត្រូវការទឡ្ហីករណ៍បន្ថែមទៀត ដើម្បីគាំទ្រដល់ការស្នើនេះ ពីព្រោះដំបូង វាគឺជាបញ្ហារបស់ប្រជាជន ។ ទីពីរ វាគឺជាបញ្ហានៃភាពយុត្តិធម៌។ វាជាបញ្ហានៃសមត្ថភាពការពារ ហើយវាជាបញ្ហានៃហិរញ្ញវត្ថុផងដែរ” ។

" "

នៅទីក្រុងមូស្គូវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរកងកម្លាំងរបស់ប្រទេស របស់លោកចំពោះការវាយបកទៅលើ ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែមិថុនា។

លោកបាននិយាយនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារជាមួយមេដឹកនាំយោធាថា «កងទ័ពរបស់យើងកំពុង ធ្វើការផ្តួចផ្តើមគំនិតនេះ»។ “យើងកំពុងធ្វើយ៉ាងមានប្រសិទ្ធភាព នូវអ្វីដែលយើងគិតថាចាំបាច់ ធ្វើអ្វីដែលយើងចង់បាន”៕

ប្រែសម្រួលៈ ណៃ តុលា

To Top