ព័ត៌មានអន្តរជាតិ

លោក Xi បង្ហាញផែនការ សម្រាប់កោះតៃវ៉ាន់ ទៅកាន់លោក Biden

RT NEWS

បរទេស៖យោងតាមការ ចេញផ្សាយ របស់ NBC បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រធានាធិបតី Xi Jinpingបានធ្វើការបង្ហាញ អំពីផែនការប្រទេសចិន ដែលមានបំណង បង្រួបបង្រួម ជាមួយកោះតៃវ៉ាន់ ឡើងវិញទៅកាន់ប្រធានាធិបតី អាមេរិក Joe Biden ដោយបើកចំហ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល របស់ពួកគេនៅទីក្រុង San Francisco កាលពីក្នុងខែវិច្ឆិកា ។

រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែចង់ ដំណើរការ ផែនការនេះដោយសន្តិវិធី មេដឹកនាំចិនបាននិយាយ នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមដោយមន្ត្រីអាមេរិក និងចិនរាប់សិបនាក់ ដោយបន្ថែមថាទីក្រុងប៉េកាំង ក៏បានព្រមានក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការជ្រៀតជ្រែកក្នុងដំណើរ ការនេះផងដែរ។

ក្នុងអំឡុងពេលសន្ទនា លោក Xi បង្ហាញមិនច្បាស់លាស់ទេថា មើលទៅវាដូចជាការប្រឈមមុខ ដាក់គ្នានេះបើយោង តាមអតីតមន្ត្រីអាមេរិកបីនាក់ និងបច្ចុប្បន្នបានប្រាប់ NBC ។ មេដឹកនាំ​ចិន​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​លោក​អំពី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​តំណែង ​ប្រធានាធិបតី​កោះ​នេះ​ ក្នុង​ការ​បោះឆ្នោត​ខាង​មុខដែរ។

កន្លងមក រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយ របស់អ្នកនយោបាយគាំទ្រ ឯករាជ្យរបស់កោះតៃវ៉ាន់មួយចំនួន មុនពេលការបោះឆ្នោត ដែលគ្រោងធ្វើនៅខែក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top