យប់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣ តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសាររឿង «Peking Man ៖ អាថ៌កំបាំងចុងក្រោយ របស់មនុស្សជាតិ » ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ក្រុមហ៊ុន ទូរទស្សន៍ជាតិបារាំង និង ផលិតកម្ម10,7 បារាំង ជាដើមបានធ្វើពិធីចាក់បញ្ចាំង លើកដំបូង នៅទីចាត់ការទូទៅ នៃអង្គការយូណេស្កូ ដែលស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។ ភ្ញៀវកិត្តិយសចិននិងបារាំង រួមមានលោកQu Xing អគ្គនាយករង នៃអង្គការយូណេស្កូ , លោក Antoine Arnault អគ្គនាយកក្រុមហ៊ុន LVMH បារាំងដែលជាផលិតករ ភាពយន្តនេះ, លោក Jacques Malaterre អ្នកដឹកនាំរឿងជាដើម បានអញ្ជើញចូលរួម ពិធីចាក់បញ្ចាំង និងថ្លែងសុន្ទរកថា ។ ក្រៅពីនេះភ្ញៀវកិត្តិយសចំនួន ជាង៧០០រូប ដែលមកពីមជ្ឈដ្ឋានវប្បធម៌ និងវិទ្យាសាស្ត្ររបស់ចិននិងបារាំង ក៏បានចូលរួមសកម្មភាពនេះផងដែរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា