កិច្ចប្រជុំការងារជនបទមជ្ឈិមបក្ស កាន់អំណាចប្រទេសចិន បានធ្វើឡើងនៅប៉េកាំងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ខែធ្នូឆ្នាំ២០២៣។ លោក Xi Jinping មេដឹកនាំកំពូលចិនបានធ្វើការ ណែនាំដ៏សំខាន់ចំពោះការងារ«កសិកម្ម ជនបទ កសិករ» របស់ប្រទេសចិន ហើយបានលើកឡើងថា ត្រូវបង្កើតទស្សនៈគំនិតកសិកម្ម និងទស្សនៈគំនិតម្ហូបអាហារ។
តើអ្វីទៅជាទស្សនៈគំនិតកសិកម្ម និងទស្សនៈគំនិតម្ហូបអាហារ?
ប្រទេសចិនជាប្រទេសកសិកម្មដ៏ធំមួយ ដោយមានចំនួនប្រជាជនធ្វើកសិកម្មមានដល់ទៅ ៧០០លាននាក់ ដែលស្មើនឹង៥០,១% នៃចំនួនប្រជាជនសរុប។ បញ្ហា«កសិកម្ម ជនបទ កសិករ» ពាក់ព័ន្ធនឹងគុណភាពប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពក្នុងសង្គមនិងវិបុលភាពជាតិ។ ដូច្នេះ ការដោះស្រាយបញ្ហាទាំងបីនេះ គឺជាកិច្ចការសំខាន់របស់បក្សកាន់អំណាចចិន និងចំពោះប្រទេសចិន។ រាល់ចុងឆ្នាំ ក្រោយពីការបើកធ្វើកិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមបក្ស, ប្រទេសចិននៅបើកធ្វើកិច្ចប្រជុំការងារ ជនបទមជ្ឈិមដោយឡែកផ្សេងទៀត ដើម្បីវិភាគពីសភាពការណ៍ និងបញ្ហាដែលកំពុងប្រឈម របស់ការងារកសិកម្ម ជនបទ កសិករផង និងចាត់ចែងរៀបចំការងារទាំងបីនេះនៅឆ្នាំបន្ទាប់ផង។

ក្នុងកិច្ចប្រជុំការងារជនបទមជ្ឈិមបក្សឆ្នាំ២០២៣នេះ លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវបង្កើតឡើងនូវទស្សនៈគំនិត កសិកម្មនិងទស្សនៈគំនិតម្ហូបអាហារ កសិកម្ម រុក្ខប្រមាញ់ ការចិញ្ចឹមសត្វ និងនេសាទ ត្រូវអភិវឌ្ឍស្របពេលជាមួយគ្នា ដើម្បីបង្កើតប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារបែបចម្រុះ។
«កសិកម្ម» គឺកសិកម្មទំនើប ដែលប្រៀបធៀបនឹងកសិកម្មប្រពៃណី ជាកសិកម្មបែបសង្គមភាវូនីយកម្ម ដែលប្រើប្រាស់ទូទៅនូវបច្ចេកទេស និងវិទ្យាសាស្ត្រទំនើប ធាតុដើមផលិតដែលផ្តល់ដោយឧស្សាហកម្មទំនើប និងគ្រប់គ្រងដោយមធ្យោបាយទំនើប។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍កសិកម្ម ដែលបែងចែកទៅតាមសមាសធាតុ និងកម្រិតនៃសមត្ថភាពផលិតកសិកម្ម វាគឺដំណាក់កាលថ្មីបំផុតនៃកសិកម្ម។

«ទស្សនៈគំនិតម្ហូបអាហារ» គឺទស្សនៈប្រភេទមួយដែលស្តីពី «តម្រូវការកាឡូរីនិងប្រូតេអីនពីដីស្រែចម្ការ វាលស្មៅ ព្រៃឈើនិងសមុទ្រ និងពីរុក្ខជាតិ សត្វ និងមីក្រូសរីរាង្គទៀតផង ដើម្បីរុករកធនធានម្ហូបអាហារតាមមធ្យោបាយ គ្រប់វិស័យដោយគ្រប់ជ្រុងជ្រោយ»។ នេះជាខ្លឹមសារសំខាន់មួយដែលចិនធ្វើកំណែទម្រង់ផ្គត់ផ្គង់ខាងកសិកម្ម។
មូលដ្ឋាននៃ «ទស្សនៈគំនិតម្ហូបអាហារ» គឺស្បៀងអាហារ ។ ប្រទេសចិនជាប្រទេសមានចំនួន ប្រជាជនច្រើនណាស់ បក្សកាន់អំណាចត្រូវចាត់ទុកការ ផលិតស្បៀងអាហារនិងការផ្តល់កសិផល សំខាន់ជាកិច្ចការចម្បងជានិច្ច ដែលក្នុងនោះ ការងារចាត់ចែងរៀបចំក្នុងការបង្កើន សមត្ថភាពផលិតសណ្តែកសៀង និងធាតុផ្សំផលិតប្រេង ការពន្លឿនផលិតកម្មសាច់គោសាច់ចៀមនិងទឹកដោះ ការលើកកម្ពស់គុណភាពអភិវឌ្ឍជលផលជាដើម សុទ្ធតែបានបង្ហាញយ៉ាងជាក់ស្តែងស្ដីពី «ទស្សនៈគំនិតម្ហូបអាហារ» ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

